ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​៤.០០១​គ្រឿង នេះ​គ្រាន់តែ​ខេត្តបន្ទាយមានជ័យ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨ ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត (​ឆៀក​ចល័ត​) បាន​សរុប​ចំនួន​៤.០០១​គ្រឿង ដោយ​យោង​តាម​របាយការណ៍​អង្គភាព​ចុះបញ្ជី​យានយន្ត និង​ប័ណ្ណ​បើក​ខេត្ត ។ លោក…

បន្ទាយ​មាន​ជ័យ ៖ ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨ ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត (​ឆៀក​ចល័ត​) បាន​សរុប​ចំនួន​៤.០០១​គ្រឿង ដោយ​យោង​តាម​របាយការណ៍​អង្គភាព​ចុះបញ្ជី​យានយន្ត និង​ប័ណ្ណ​បើក​ខេត្ត ។

លោក ជិន មណ្ឌល ប្រធាន​អង្គភាព​ចុះបញ្ជី​យានយន្ត និង​ប័ណ្ណ​បើក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជា​ការ​ដាស់តឿន​ម្ចាស់​អោយ​ជួសជុល​រថយន្ត និង​ណែនាំ​អោយ​ថែទាំ​យានយន្ត​ជា​ប្រចាំ និង​រួមចំណែក​ថែរក្សា​ផ្លូវថ្នល់​ដោយ​ការ​កំណត់​ទម្ងន់​ផ្ទុក និង​បច្ចេកទេស​ផ្ទុក ។
បាន​ធ្វើ​ជំរឿន​រថយន្ត​ដែល​កំពុង​ប្រើប្រាស់ និង​កាត់​បន្ថយ​បទឧក្រិដ្ឋ​យានយន្ត​ទប់ស្កាត់​យានយន្ត​កែ​ឆ្នៃ​ខុស​បច្ចេកទេស និង​ថែទាំ​បរិស្ថាន​ដោយ​ការ​កម្រិត​សារធាតុពុល​ក្នុង​ផ្សែង​យានយន្ត​និង​ចំណាយ​ថវិកា ។

លោក​បាន​បញ្ជាក់​ថា ជាក់ស្តែង​ដែល​បាន​អនុវត្ត​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​(​ឆៀក​ចល័ត​) ក្នុង​១​ថ្ងៃ​បាន​ប្រមាណ​ជិត​១០០​គ្រឿង ដែល​ធ្វើការ​ត្រួតពិនិត្យ​បាន​ចាប់ពី​ថ្ងៃ​ទី​១១​ដល់​១៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​ប្រមាណ​ជិត​៣០០​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹក​ទំនិញ​ធុន​តូច រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ សឺ​មី​រឺ​ម៉ក​និង​រ៉ឺ​ម៉ក​សណ្តោង រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ។

លោក ជិន មណ្ឌល បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៨​នេះ​ខេត្តបន្ទាយមានជ័យ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត (​ឆៀក​ចល័ត​) ចាប់ពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ​បាន​សរុប​ចំនួន​៤.០០១​គ្រឿង ។ រថយន្ត​មាន​៦​ប្រភេទ​មាន​១- រថយន្ត​ទេសចរណ៍​ចំនួន​៣.០២៨​គ្រឿង ២-​រថយន្ត​ដឹក​ទំនិញ​ធុន​តូច​មាន​ចំនួន​២០៧​គ្រឿង ៣- រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​មាន​ចំនួន​១៥៧​គ្រឿង ៤-​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​មាន​ចំនួន​៦​គ្រឿង ៥-​សឺ​មី​រឺ​ម៉ក និង​រ៉ឺ​ម៉ក​សណ្តោង​មាន​ចំនួន​២​គ្រឿង ៦- រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មាន​ចំនួន​៦០១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ