ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​​ភ្លើង​ហ្វា​ ​អ្នក​បើកបរ​ម៉ូតូ​កង់​បី​​ឥណ្ឌា​មើលអត់ឃើញជ្រុលទៅពន្លះក្បាលនាគ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​គេច​ពី​រថយន្ត​កុងតឺន័រ​ដែល​បើកភ្លើង​ហ្វា​ដាក់ រួច​ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ខូចខាត​យ៉ាងដំណំ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​ចំណុច​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​គេច​ពី​រថយន្ត​កុងតឺន័រ​ដែល​បើកភ្លើង​ហ្វា​ដាក់ រួច​ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ខូចខាត​យ៉ាងដំណំ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​ចំណុច​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​បញ្ច្រាសទិស​ដៅ​គ្នា ហើយ​បើកភ្លើង​ហ្វា​ ធ្វើ​ឱ្យ​ចាំងភ្នែក​​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​ឥណ្ឌា​មើល​អី្វ​អត់​ឃើញ ក៏​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​រង​ការ​ខូចខាត​ម៉ូតូ​កង់​បី​ឥណ្ឌា​អស់​មួយ​ចំ​ហៀ​ង​ខាងស្តាំ និង​បែក​កញ្ចក់​ខាង​មុខ​រង​របួសស្រាល ចំណែកឯ​ទ្រូងផ្លូវ​រង​ការ​ខូចខាត​តិចតួច ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ជូន​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ចំណែកឯ​ម៉ូតូ​កង់​បី​ឥណ្ឌា សមត្ថកិច្ច​ចរាចរណ៍​បាន​មក​ដល់​ពិនិត្យ​មើលទៅ​ឃើញ​ថា​មិន​មាន​ខូចខាត​ទ្រូងផ្លូវ​ក៏​អោយ​ម្ចាស់​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ