ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន សម្រេច​ឃុំខ្លួន​ស្រេច អ្នក​ផលិត​វី​ដេ​អូរ​រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​» (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៧​យប់​ថ្ងៃ​ទី​១៣ ធ្នូ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស​ពាក់ព័ន្ធ​ករណី​ផលិត​ខ្សែ​វី​ដេ​អូ​រឿង «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ។ ជនសង្ស័យ​មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៧​យប់​ថ្ងៃ​ទី​១៣ ធ្នូ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស​ពាក់ព័ន្ធ​ករណី​ផលិត​ខ្សែ​វី​ដេ​អូ​រឿង «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ។

ជនសង្ស័យ​មានឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ជា​ប្រធាន​សហជីព​កម្មករ​សំណង់ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ មាន​ទី​លំ​ផ្ទះ​ជួល​ម្តុំ​វត្ត​អង្គ​តា​ម៉ិ​ញ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​កន្ទី ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ធ្នូ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ​បាន​នាំ​ខ្លួន​ប្រធាន​សហជីព​កម្មករ​សំណង់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​រូប​នេះ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​លើ​សំណុំរឿង​ផលិត​ខ្សែ​វី​ដេ​អូរ​រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​» ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​សហ​ការ​ជាមួយ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ​ដែល​ជនសង្ស័យ​បាន និង​កំពុង​រៀបចំ​ធ្វើ​វី​សារ​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ទី​៣(​ហូ​ឡង់​) ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​សហការ​នាំ​ខ្លួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមាន​ជ័យ កាលពី​វេលា​យប់​ថ្ងៃ​ទី​១២ ធ្នូ និង​បាន​បន្ត​នាំ​មក​កាន់​ក្រសួងមហាផ្ទៃ​ម៉ោង​១២​យប់​ជ្រៅ ។ លុះ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ដែល​ជា​ម្ចាស់​ករណី​ដើម្បី​បន្ត​នីតិវិធី ។

ទើប​រសៀល​ថ្ងៃ​ដដែល​នេះ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​មានការ​រៀបចំ​យ៉ាង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពោល​គឺ​ជនសង្ស័យ​ដឹក​តាម​រថយន្ត​១​គ្រឿង ចូល​ដល់​ក្នុង​បរិវេណ​សាលាដំបូង​តែ​ម្តង ។

នៅ​ពេល​ចូល​ដល់​សាលាដំបូង​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ឡើង​យ៉ាង​លឿន​ទៅ​កាន់​បន្ទប់​លោក ខៀវ ផល្លា ព្រះរាជអាជ្ញារ​ដែល​កាន់​សំណុំរឿង​នេះ​ដើម្បី​ធ្វើការ​សាកសួរ ។ ការ​សាកសួរ​ជនសង្ស័យ​នៅ​ដំណាក់កាល​ស្ថាប័ន បាន​ប្រើ​ពេលវេលា​ច្រើន​ម៉ោង​ទើប​មានការ​ចោទប្រកាន់​ជា​ផ្លូវ​ការណ៍ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​រហូត​ដល់​ម៉ោង​ប្រមាណ​ជិត​៧​យប់​ថ្ងៃ​ដដែល​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាស​ន្ត ៕

https://www.facebook.com/NokorKoktlork/videos/1827165774072926/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ