ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់​! ក្រុម​រាំ​មួយ​ណា ដែល​ជា​ម្ចាស់​ពានរង្វាន់​ការ​ប្រកួត​ក្បាច់​រាំ​ហ៊ី​ប​ហ៊ប​នៃ កម្មវិធី Uncaged Night ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្រា​បៀរ ថៃ​ហ្គ័​រ ដែល​ជា​ស្រា​បៀរ​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ បាន​រៀបចំ កម្មវិធី “​រាត្រី Uncaged Night” នៅ​ទីតាំង​បី​គឺ​ខេត្តបាត់ដំបង…

រាជធានី​ភ្នំពេញ​៖ ស្រា​បៀរ ថៃ​ហ្គ័​រ ដែល​ជា​ស្រា​បៀរ​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ បាន​រៀបចំ
កម្មវិធី “​រាត្រី Uncaged Night” នៅ​ទីតាំង​បី​គឺ​ខេត្តបាត់ដំបង ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​គគ្រឹក​គ្រេង​ជាមួយ​ការអញ្ជើញ​ចូលរួម​ប្រកួត​ពី​ក្រុម​រាំ​ជា​ច្រើន​ក្រុម និង​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ពី​ទស្សនិកជន​។

ក្រុម​រាំ NRT បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​ក្នុង​ការ​ប្រកួត​ក្បាច់​រាំ​ហ៊ី​ប​ហ៊ប​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី “​រាត្រី Uncaged Night” ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កាលពី​ថ្ងៃ​ទី ៨ ធ្នូ ២០១៨ នៅ​ឯ Urban Beer House BBK II ក្នុង​សង្កាត់​បឹង​កេងកង ២ ទីក្រុង​ភ្នំពេញ​។ ក្រុម​ម្ចាស់​ពានរង្វាន់​នេះ​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ជ័យ​លា​ភី​ចំនួន 3,000 ដុល្លារ​ពី​ស្រា​បៀរ ថៃ​ហ្គ័​រ​។

សូម​ជម្រាប​ថា កម្មវិធី “​រាត្រី Uncaged Night” គឺជា​កម្មវិធី​ប្រកួត​ក្បាច់​រាំ​ហ៊ី​ប​ហប់​ជាមួយ​រង្វាន់​ទឹក​ប្រាក់​​ជ័យលា​ភី 3,000 ដុល្លារ ហើយ​ជា​ពិសេស​មានការ​ចូលរួម​សម្តែង​កម្សាន្ត​សប្បាយ​រីករាយ​ពី​តារា​ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ច្រើន​រូប ជា​ពិសេស ក្មេង​ខ្មែរ ដែល​ចេញ​មុខ​ស្តែង​ចេញ​ភាព​ក្លាហាន​និពន្ធ​បទ​ចម្រៀង Original ថ្មី​សន្លាង​មួយ​ដើម្បី​ជំរុញ​យុវជន​សម័យ​ថ្មី ដែល​មាន​ទេព​កោសល្យ​​ក្បាច់​រាំ​ហ៊ី​ប​ហប់​ចូល​មក​ប្រកួត​គ្នា​ក្នុង​កម្មវិធី​រាត្រី Uncaged Night របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​។

បទ​ចម្រៀង The Uncaged Night ដែល​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ក្មេង​ខ្មែរ​សង្ឃឹមថា បទ​ចម្រៀង​ថ្មី​នេះ​នឹង​ជំរុញ​យុវជន​គ្រប់​រូប​ឲ្យ​ស្តែង​ចេញ​ភាព​ក្លាហាន​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញ​នូវ​ទេព​កោសល្យ និង​សមត្ថភាព​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ