ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ !!! ក្រុម​ចោរ​វ័យក្មេង​ឆ្លងខេត្ត​ចំនួន​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​យុវជន​ឈាមរាវ​ពាក់ព័ន្ធ​អំពើរ​ចោរកម្ម​ចំនួន​០៧​នាក់​ដែល​បាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ចំនួន​០២​ផ្សេង​គ្នា​នា​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​មុខមុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាតំបូង​ខេត្ត ។ ជុំវិញ​ករណី​បង្ក្រាប​បាន​នូវ​ក្រុម​ចោរកម្ម​វ័យក្មេង​ឆ្លង​ដែន​មក​ពី​ភ្នំពេញ​នេះ​លោក​វរ​សេនី​យ៏​ទោ លី សុខ​ហ៊ី…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​យុវជន​ឈាមរាវ​ពាក់ព័ន្ធ​អំពើរ​ចោរកម្ម​ចំនួន​០៧​នាក់​ដែល​បាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ចំនួន​០២​ផ្សេង​គ្នា​នា​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​មុខមុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាតំបូង​ខេត្ត ។

ជុំវិញ​ករណី​បង្ក្រាប​បាន​នូវ​ក្រុម​ចោរកម្ម​វ័យក្មេង​ឆ្លង​ដែន​មក​ពី​ភ្នំពេញ​នេះ​លោក​វរ​សេនី​យ៏​ទោ លី សុខ​ហ៊ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​បង្ហាញមុខ​នា​ពេល​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចំនួន​២​ផ្សេង​គ្នា ។

បទល្មើស​ទី​១​នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១១​និង​៥០​នាទី​យប់ ស្ថិត​នៅ​ចំណោទ​រ៉ា ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី អំពើ​លួច​កាច់​បំបែក​សោ​.​ក​ម៉ូតូ​មួយ​កើតឡើង​បង្ក​ឡើង​ដោយ​ជនសង្ស័យ​០៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​កាច់​បំបែក​សោ​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​រួច​គេចខ្លួន​បាត់ ។

បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ស្រាវ​ជាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​បក្ខពួក​សរុប​ចំនួន​០៤​នាក់ ។

ករណី​ទី​០២ នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ នៅ​ចំណុច​មុខ​កាស៊ីណូ ស៊ី​ហ៊ូ ស្ថិត​នៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​ដៃ​ជនជាតិ​ចិន​)​មួយ​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ ០១​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ដើរ​តាម​ហើយ​និយាយ​ទូរស័ព្ទ ។

បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៣ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​បក្ខពួក​សរុប​ចំនួន​០៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ