ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ខ​ប់​! អ្នកនេសាទ​ម្នាក់​ទៀត​ហើយ​នៅ​ខេត្ត​ព្រះ​សីហ​នុ មានសំណាង​បាន​ឈ្នះ​រង្វាន់​យ៉ាង​សន្ធឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចំពោះ​ទឹកប្រាក់​70​លាន​រៀល ដែល​ជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត ផ្តល់​សំណាង​ដល់​បុរស​ម្នាក់​ទៀត​ហើយ ដែល​បច្ចុប្បន្ន​ជា​ប្រជា​នេសាទ​ទឹកប្រៃ មានឈ្មោះ សួន វិ​សិទ្ធ…

រាជធានី​ភ្នំពេញ​៖ ចំពោះ​ទឹកប្រាក់​70​លាន​រៀល ដែល​ជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត
ផ្តល់​សំណាង​ដល់​បុរស​ម្នាក់​ទៀត​ហើយ ដែល​បច្ចុប្បន្ន​ជា​ប្រជា​នេសាទ​ទឹកប្រៃ មានឈ្មោះ សួន វិ​សិទ្ធ អាយុ​31​ឆ្នាំ រស់នៅ​ភូមិ​2 ឃុំ​កាំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់​រង្វាន់​ដល់​លំនៅ​ដ្ឋា​ន បុរស​រូប​នេះ​បានឱ្យ​ដឹង​ថា កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ នៅ​ពេល​ពី​សម្រាក​ពី​ការងារ នេសាទ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ លោក​ក៏​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​ពី​អ្នក​អ្នកលក់​ដែល​នៅផ្ទះ​ក្បែរ​គ្នា​មក​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ក៏​ស្រាប់តែឃើញ​មាន​រង្វាន់​70​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ ភ្លាម​នោះ លោក​មិន​ទាន់​ទុកចិត្ត​ទេ ហើយ​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​បញ្ជាក់​ពី​ក្រុមហ៊ុន ដែល​មាន​ដាក់​លេខ​ទូរស័ព្ទ​នៅ​លើ​ក្រវិល​កំប៉ុង​ស្រាប់​។

បន្ទាប់​ពី​ដឹង​ថា​ត្រូវ​រង្វាន់​ធំ ទាំង​រូប​លោក​ផ្ទាល់ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ពិតជា​មាន​ក្ដី​រំភើប​រីករាយ​ជា​ខ្លាំង ព្រោះ
មិន​នឹក​ស្មានថា អាច​មាន​វាសនា​មាន​លុយ​យ៉ាង​សន្ធឹកសន្ធាប់​ដូច្នេះ​នោះ​ទេ ។ ក្រោយ​ពេល​ទទួល​បាន​លុយរង្វាន់​ទាំងនេះ លោក​នឹង​យក​មួយ​ចំណែក​ទៅ​សង់បំណុល​ធនាគារឯកជន ហើយ​យក​មួយ​ចំណែក​ទៀតទៅ​សង់ផ្ទះ​និង​ទិញ​ទូក​សម្រាប់​នេសាទ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។ ជា​ចុង​ក្រោយ​លោកក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ដែល​បាន​ជួយ​កែប្រែ​ជោគវាសនា​ក្រុមគ្រួសារ​របស់​លោក​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន និង​ចូលរួម​អបអរសាទរ​នៅ​ក្នុង​ឱកាស​ពិធី
បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជា​ខ្មែរ ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់
នូវ​ចំនួន​ទឹកប្រាក់​រហូត​ដល់ 70​លាន​រៀល ចំនួន​50​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន​50​រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង និង​គ្មាន​ការ​កំណត់​កាលបរិច្ឆេទ​នោះ​ទេ ។

អ្នក​ទទួលទាន​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យ​គេ​ត្រូវ​រង្វាន់​ធំ​នឹង​មាន​សំណាង​បាន​ទទួល​រង្វាន់​7​លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅ​ពេល​ក្រុមការងារ​ចុះ​ទៅ​ឃើញ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​70​ម៉ឺន​រៀល ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ