ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​៣​នាក់​នេះ​ប៉ុនប៉ង​…​ករណី​នេះ​សមត្ថកិច្ច​កំពុង​ស្វែងរក​ណាស់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន នា​វេលា​ម៉ោង​០២​និង​០០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែធ្នូ ២០១៨ នៅ​ក្នុង​ការិយាល័យ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ ( PPS )…

ខេត្តកំពង់ស្ពឺ ៖ ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន នា​វេលា​ម៉ោង​០២​និង​០០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែធ្នូ ២០១៨ នៅ​ក្នុង​ការិយាល័យ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ ( PPS ) ស្ថិត​ក្នុងភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

ជន​ស្ស័​យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាត់​ទ្វារ​បង្អួច​ក្នុង​គោលបំណង​ចូល​លួច​លើក​ទូដែក ហើយ​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង​ជំនាញ​សន្តិសុខ​របស់​ក្រុមហ៊ុន ឃាត់ខ្លួន​បាន​ម្នាក់ ភេទ​ប្រុស ជា​ជន​ជាត់​ចិន​មិន​ទាន់​ស្គាល់ឈ្មោះ​ដោយសារ​ជនសង្ស័យ មិន​ចេះ​និយាយ​ខ្មែរ ចំណែក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់​ខ្លូ​ន​ផង​ដែរ ។

ករណី​នេះ​ជំនាញ​កំពុង​កសាង​សំណើរ​រឿង​តាម​នីតិវិធី ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​ត្រង់​ថា ជនជាតិ​ចិន​នេះ ហេតុ​អ្វី​អាច​ចូល​ទៅ​ក្នុង​បរិវេណ​រោងចក្រ​បាន ខណៈ​ជន​នេះ​មិនមែន​បម្រើ​ការ​នៅ​ទី​នេះ​ឡើយ ហើយ​តើ​គេ​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​អ្នក​ខាងក្នុង ឬ​មួយ​ស្គាល់គ្នា​ជាមួយ​នរណា​ម្នាក់ ដែល​មាន​តួនាទី​ការងារ​នៅ​ទី​នេះ ទើប​អាច​ចូល​ទៅ​ក្នុង​បរិវេណ​រោងចក្រ​បាន​ហើយ​ដឹង​ថា ទូដែក​ដាក់​លុយ​ទុក​នៅ​កន្លែង​ណា​ទៀត​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ