ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​រឿងរ៉ាវ ​ដែល​ធ្វើ​ឱ្យ​ប្តី​ហ៊ាន​បា.ញ់​សម្លា.ប់​ប្រពន្ធ​រួច​បា.ញ់​ខ្លួនឯង​ដែរ​នេះ​…​!

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា សាកសព​ទាំង​ប្តី​និង​ប្រពន្ធទាំង២ នា​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ នេះ ត្រូវ​បានរៀបចំ​​​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី បន្ទាប់ពី​​សមត្ថកិច្ច​​បាន​​ធ្វើ​កោសល្យវិច័យ​រួចមក ។…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា សាកសព​ទាំង​ប្តី​និង​ប្រពន្ធទាំង២ នា​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ នេះ ត្រូវ​បានរៀបចំ​​​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី បន្ទាប់ពី​​សមត្ថកិច្ច​​បាន​​ធ្វើ​កោសល្យវិច័យ​រួចមក ។ ​ចំពោះ​ករណី​នេះដែរ សមត្ថកិច្ច​បាន​ធ្វើការ​​សង្ស័យខ្លាំង​​ គឺ​អាច​បណ្តាល​មក​ពី​ភ្លើង​ប្រចណ្ឌរបស់ប្តី ទើប​ប្តី​ចំណា​ច​រូប​នេះ ​បាញ់​សម្លាប់​ប្រ​ពន្ធទាំងកំរោល រួច​បាន​​បាញ់​​​ខ្លួនឯង​ស្លាប់​​​តែ​ម្តង ។ គួរ​បញ្ជាក់​ថា ហេតុ​ការ​ដ៏​រន្ធត់​នេះ កើត​ឡើង និង​​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​១៣ ធ្នូ ស្ថិត​ក្នុងភូមិ​បា​ល័​ង្ល​លិច សង្កាត់​​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន​បានឱ្យ​ដឹង​ថា ករណី​ឃាតកម្ម​ខាងលើ​នេះ ដោយសារ​តែ​រឿង​ប្តី​ប្រចណ្ឌ​ប្រពន្ធ ដែល​បង្ក​ដោយ​ប្តី មានឈ្មោះ ហេង សុវណ្ណ​រ៉ា ហៅ​ខ្លឹ​ង អាយុ​៤៧​ឆ្នាំ ជា​អតីត​ទា​ហ៊ាន​ពិការ (​សី​ុ​ឈ្មោះ​ពិការ​ពី​ឈ្មោះ វ៉ា​ន់ ធី កងពលតូច​អន្តរាគមន៍​លេខ​១២​ឈរជើង​នៅ​អានសេះ​ខេត្តព្រះវិហា​) ។

បច្ចុប្បន្ន មានមុខ​របរ​លក់​បាយ គុយទាវ កាហ្វេ និង​លាង​រថយន្ត​នៅ​ទីតាំង​កើតហេតុ​ខាងលើ ។ រីឯ​ប្រពន្ធ ឈ្មោះ ស៊ុន ពៅ អាយុ​៣៧​ឆ្នាំ សរុប​គ្រាប់កាំភ្លើង​នៅ​ខ្លួន​មាន​ចំនួន​៥​គ្រាប់ ។ ការ​ស្លាប់​របស់​ពួក​គេ​ទាំង​២​នេះ បាន​បន្សល់​ទុក​កូនប្រុស​ម្នាក់ ឈ្មោះ ហេង ដេ​វីត ហៅ​ឃែ ភេទ​ប្រុស ត្រូវជា​កូនបង្កើត និង​កូនចិញ្ចឹម​ស្រី​ម្នាក់​ទៀត ឈ្មោះ រចនា អាយុ​៧​ឆ្នាំ ។

លោក​អធិការ​បន្ត​ថា បើ​យោង​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​និយាយ​ថា ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ជន​ដៃដល់​ជា​ប្តី​តែងតែ​រករឿង​ឈ្លោះ​ទាស់ទែង​ជាមួយ​ប្រពន្ធ​ជា​ញឹកញាប់ ។ ជាក់ស្តែង នៅ​ថ្ងៃ​កើតហេតុ គាត់​បាន​អង្គុយ​ផឹកស្រា​ABC​ជាមួយ​ជនសង្ស័យ​ឈ្មោះ ហេង សុ​វ​ណ្ណា​រ៉ា ។ ប៉ុន្តែ​ប្រពន្ធ​ឈ្មោះ ស៊ុន ពៅ នាង​បាន​ទៅ​ស៊ី​ការ​គេ ហើយ​កូនស្រី​ចិញ្ចឹម​ជន​រង​គ្រោះ​ឈ្មោៈ រចនា នាង​នៅ​ក្នុង​ហាង​លក់​គុយទាវ រហូត​ដល់​ម៉ោង​១៩​យប់​កូន​ឈ្មោះ រចនា បាន​យក​ទូរស័ព្ទ​របស់​ឪពុក​តេ​ទៅ​ម្ដាយ តែ​ពំ​ុ​មានការ​ឆ្លើយ​តប​នោះ​ទេ ។

ប្រភព​បន្ត​ថា កន្លះ​ម៉ោង​ក្រោយមក ប្រពន្ធ​រង​គ្រោះ​នៅ​មិន​ទាន់​ឃើញ​ត្រឡប់​មក​ពី​ស៊ី​ការ​វិញ​ទេ កូន​ក៏​បាន​យក​ទូរស័ព្ទ​ចុច​ទៅ​ជា​ច្រើន​ដង តែ​ម្ដាយ​មិន​ទ​ទូល ។ បន្ទាប់​មក ហេង សុ​វ​ណ្ណា​រ៉ា ជា​ប្ដី​ដៃដល់ ក៏​យក​ទូរស័ព្ទ​តេ​ទៅ​ម្ដង ប្រពន្ធ​នៅ​មិន​ទ​ទូល​ទៀត ។ លុះ​មួយ​ម៉ោង​ក្រោយមក ទើប​ឃើញ​ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​វិញ ចុះ
ពីលើ​រថយន្ត​តែ​ម្នាក់ឯង ហើយ​និយាយ​ថា «​ខ្លាច​អញ​មិន​ស្គាល់​ផ្ទះ​ឬ?​» ។

ខណៈនោះ ប្តី​ឆ្លើយ​តប​ថា «​កូនស្រី​រចនា ជា​អ្នក​តេ​ទូរស័ព្ទ​ទៅ​ទេ​» ។ និយាយ​រួច ប្រពន្ធ​ឈ្មោះ​ស៊ុន ពៅ
ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ មួយសន្ទុះ​ក្រោយមក ប្ដី​ក៏​ដើរ​ចូល​ទៅ​តាម ពេល​នោះ​នៅ​ក្នុង​បន្ទប់ ក៏​មាន​ឮ​សំលេង​ឈ្លោះ​គ្នា​ខ្លាំង​ៗ ឃើញ​ប្តី​ដើរ​ចេញពី​បន្ទប់​មក​វិញ រួច​ដើរ​ចូល​ទៅ​វិញ​ឈ្លោះប្រកែក និង​មានការ​ប្រតាយ​ប្រតប់​​គ្នា ។

រីឯ​កូនប្រុស ឈ្មោះ ដេ​វីត បាន​ទៅ​រៀន ធ្វើ​ជា​ជាង​ជួសជុល​រថយន្ត ចប់​ពី​ម៉ោង​ការងារ​ដោយ​អស់កម្លាំង​ពេក ក៏​ដេក​លក់​ទៅ​នៅ​ក្នុង​បន្ទប់​បាត់​ទៅ ដោយ​មិន​បាន​យកចិត្តទុកដាក់​ពី​រឿង​ឪពុក​ម្តាយ​ឈ្លោះប្រកែក​គ្នា​នោះ​ទេ ។ ស្រាប់តែ​ឮ​សូរ​សំឡេង​ផ្ទុះ​កាំភ្លើង​ផូង​ៗ​ឡើងជា​ច្រើន​គ្រាប់ គេ​ក៏​ងើប​ពី​ដេក​ស្ទុះរ​ត់ទៅ​មើល ស្រាប់​ឃើញ​ឪពុក និង​ម្ដាយ​កំពុង​តែ​ប្រតាយប្រតប់​គ្នា ​និង​ឮ​សំឡេង​ផ្ទុះ​មួយ​គ្រាប់​ទៀត ទើប​ដឹង​ថា ឪពុក​បាញ់​សម្លាប់​ខ្លូ​ន​ឯង​ចំ​ក្បាល ។

ក្រោយមក ​ក៏​ស្ទុះ​ទៅ​មើល​ម្ដាយ​ឃើញ​គាត់​មាន​សំឡេង​ក្រ​ត​ៗ ក៏​បាន​លើក​បី​ដាក់​លើ​រថយន្ត​ផ្ទាល់​ខ្លូ​ន​ដឹក​ទៅ​ពេទ្យពេល​ដល់​មន្ទី​ពេទ្យ គេ​បាន​ប្រាប់​ថា គាត់​បាន​ស្លាប់​បាត​ទៅ​ហើយ​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ