ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ត្រឹម​ខ្សែ​ភ្នែក​ភ្លាម​ស្រឡាញ់​ភ្លែត​… អស់​៥០​ថ្ងៃ​ដើរ​រក​គ្រប់​ហាង

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចំណាយពេល​៥០​ថ្ងៃ ដើរ​រក​គ្រប់​ហាង​លក់​សៀវភៅ​នៅ​ក្នុង​ក្រុង​ប៉េ​កាំ​ង ក្នុង​គោលបំណង​ចង់​ឃើញ​មនុស្ស​ស្រី​ម្នាក់ ដែល​ខ្លួន​ចាប់ចិត្ត​ស្រឡាញ់​ដោយ​គ្រាន់តែ​ទាក់​ក្រសែភ្នែក​មួយ​ភ្លែត​។ បុរស​ងាយ​លង់​ស្នេហ៍​ត្រកូល…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចំណាយពេល​៥០​ថ្ងៃ ដើរ​រក​គ្រប់​ហាង​លក់​សៀវភៅ​នៅ​ក្នុង​ក្រុង​ប៉េ​កាំ​ង ក្នុង​គោលបំណង​ចង់​ឃើញ​មនុស្ស​ស្រី​ម្នាក់ ដែល​ខ្លួន​ចាប់ចិត្ត​ស្រឡាញ់​ដោយ​គ្រាន់តែ​ទាក់​ក្រសែភ្នែក​មួយ​ភ្លែត​។

បុរស​ងាយ​លង់​ស្នេហ៍​ត្រកូល Sun មិន​បាន​និយាយ​គ្នា​ជាមួយនឹង​នារី​ម្នាក់​នោះ​ទេ ព្រោះថា​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ពួក​គេ​ជួប​គ្នា​ដោយ​ចៃដន្យ​នៅ​ក្នុង​ហាង​លក់​សៀវភៅ Wangfujing​។ ខាង​ប្រុស​គ្រាន់តែ​ឃើញ​នារី​ម្នាក់​នោះ​ភ្លាម ក៏​ចាប់ចិត្ត​ស្រឡាញ់​តាម​រយៈ​ខ្សែ​ភ្នែក ដោយ​មិន​បាន​និយាយ​អ្វី​ឡើយ​។ ដូចនេះ​ហើយ ខាង​ប្រុស​គ្មាន​សោះ​លេខ​ទូរស័ព្ទ​ខាង​ស្រី ហើយ​ក៏​មិនដឹង​ជា​ទៅ​រក​នៅ​ទីណា​ទៀត​ដែរ ប្រសិនបើ​ចង់រក​។

ដោយសារ​តែ​បែប​នេះ Sun ក៏​សម្រេចចិត្ត​ដើរ​រក​មើល​គ្រប់​ខាង​លក់​សៀវភៅ​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ហើយ​អង្គុយ​នៅ​ទីនោះ​ពី​ម៉ោង ១១​ព្រឹក​ដល់​ម៉ោង​៧​យប់​។ គេ​គ្មាន​ការងារ​អ្វី​ធ្វើ​នោះ​ទេ ហើយ​រាល់​ថ្ងៃនេះ​គឺ​ពឹងផ្អែក​ទៅ​លើ​ការ​ចាយ​លុយ​បំណុល​ខ្ចី​ពី​គេ​។

អ្វី​ដែល​កាន់តែ​លើស​នោះ​គឺថា Sun បាន​ទៅ​ប្តឹង​តុលាការ​ឲ្យ​ស្វែងរក​នារី​ម្នាក់ ដោយ​ចោទប្រកាន់​ថា បាន​ធ្វើ​ឲ្យ​រូបគេ​កើតទុក្ខ​ពិបាកចិត្ត​។ តែ​ខាង​តុលាការ​មិន​ព្រម​ទទួល​ពាក្យបណ្តឹង​ចម្លែក​នេះ​ទេ​។

តើ​លោក​អ្នក​គិត​យ៉ាងដូចម្តេច​ដែរ? មិនដឹង​ថា​គួរ​អាណិត ឬ គួរ​ឲ្យ​ខ្លាច​នោះ​ទេ ចំពោះ​ទ​ង្វើ​បែប​នេះ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ