ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មេធាវី​លោក​ត្រាំ​ជាប់គុក​៣​ឆ្នាំ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អតីត​មេធាវី​របស់​លោក​ដូ​ណា​ល់​ត្រាំ លោក​MICHAEL COHEN​កាលពី​ថ្ងៃ​ទី​១២​ធ្នូ ទទួល​ការ​កាត់ទោស​ដាក់គុក​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​សរុប​១០០.០០០​ដុល្លារ ពី​សំណាក់​ចៅក្រម​សហព័ន្ធ​ម៉ា​ន់​ហា​តាន់​មួយ​រូប បន្ទាប់​ពី​ជីក​កកាយ​រឿង​អាក្រក់​របស់​ប្រធានាធិបតី ដែល​ពួក​អ្នក​សើ​ុ​ប​អង្កេត​យល់​ថា នោះ​ជា​ទ​ង្វើ​ដ៏​គ្រោះថ្នាក់​មួយ​។…

សហរដ្ឋអាមេរិក ៖ អតីត​មេធាវី​របស់​លោក​ដូ​ណា​ល់​ត្រាំ លោក​MICHAEL COHEN​កាលពី​ថ្ងៃ​ទី​១២​ធ្នូ ទទួល​ការ​កាត់ទោស​ដាក់គុក​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​សរុប​១០០.០០០​ដុល្លារ ពី​សំណាក់​ចៅក្រម​សហព័ន្ធ​ម៉ា​ន់​ហា​តាន់​មួយ​រូប បន្ទាប់​ពី​ជីក​កកាយ​រឿង​អាក្រក់​របស់​ប្រធានាធិបតី ដែល​ពួក​អ្នក​សើ​ុ​ប​អង្កេត​យល់​ថា នោះ​ជា​ទ​ង្វើ​ដ៏​គ្រោះថ្នាក់​មួយ​។

មុន​ការ​ប្រកាស​ពី​ទោស​របស់​ខ្លួន​លោក​COHEN​និយាយ​ទាំង​អ៊ួ​ល​ដើម​ករ និង​ស្រក់​ទឹកភ្នែក​សម្ដែង​ការ​សោកស្ដាយ​ដែល​បាន​បម្រើ​ជា​មនុស្ស​ទុកចិត្ត​របស់​មហាសេដ្ឋី​នោះ​អស់​ពេល​ជាង​១​ទស​វត្ស​។

ដោយ​លើក​ពី​សារ​តាម​TWITTER​នា​ពេល​ថ្មី​ៗ​នេះ​របស់​លោក​ត្រាំ ចាត់​ទុក​រូប​លោក​ជា​មនុស្ស​អន់​ខ្សោយ មេធាវី​និង​ជា​ពាណិជ្ជករ​អាយុ​៥២​ឆ្នាំ​រូប​នោះ​និយាយ​ថា នោះ​ជា​ការ​ពិត ប៉ុន្តែ​ហេតុផល​មួយ ខ្ញុំ​យល់​ថា​នោះ​ជា​កាតព្វកិច្ច​របស់ខ្ញុំ​ទំលាយ​រឿង​អាក្រក់​ៗ​របស់​លោក​ត្រាំ​ជា​ជាង​ស្ដាប់​មនសិការ​និង​ការ​វិនិច្ឆ័យ​ខាង​សីលធម៌​របស់ខ្ញុំ​។

នៅ​មុខ​គ្រួសារ​ទាំងមូល​លោក​COHEN​និយាយ​ថា លោក​ប្ដេជ្ញា​បង្ហាញ​ថា​ពុំ​មែន​រូប​លោក​ទេ​ដែល​ទទួលថ្មបាក់​ពី​រឿង​នោះ តែ​នោះ​គឹ​ភាព​ស្មោះត្រង់​របស់​លោក ចំពោះ​មហាសេដ្ឋី​ក្រុង​ញូ​វ​យ៉​ក ដែល​រុញច្រាន​លោក​ឲ្យ​ធ្លាក់​ក្នុង​ភព​ងងឹត ដោយ​ទិញ​ជា​ពិសេស​ពេល​យុទ្ធ​ការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦ ការ​បិទ​មាត់​របស់​នារី​២​នាក់ អំពី​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​លោក​ត្រាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ