ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​១០​លើក​(​យប់​៤​លើក​)​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៧​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​២​នាក់​នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​១០​លើក​(​យប់​៤​លើក​)​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៧​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​២​នាក់​នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធិ​៥​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​៥​នាក់ ម៉ូតូ​ស្លាប់​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​) ថ្មើរជើង​២​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​, ម៉ូតូ​និង​ថ្មើរជើង​២​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​២​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, ផ្សេង​ៗ៣​គ្រឿង​,​ថ្មើរជើង​៣​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​៤​លើក​, ផ្សេង​ៗ២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៥​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តក្រចេះ​៣​លើក​ស្លាប់​៣​នាក់​, ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​៥​នាក់​និង​ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៧៣៤៦​គ្រឿង (​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​១៣២៣​គ្រឿង (៧៩%) អប់រំ​៥៣៤​គ្រឿង​(​ម៉ូតូ​៧២%) មធ្យោបាយ​ពិន័យ​៧៨៩​គ្រឿង (​ម៉ូតូ​៨៤%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​៦២​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៤០១៣​គ្រឿង អប់រំ​៣១៤​គ្រឿង ពិន័យ​ចំនួន​សរុប​៦៦០​គ្រឿង (​មួក​៤៦២​គ្រឿង កញ្ចក់​១៨៤​គ្រឿង ស្រវឹង​១​គ្រឿង ផ្សេង​ៗ១៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ