ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះអនុវត្ត​ដីកាចាប់ខ្លួនជនសង្ស័​យ​ម្នាក់​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ពី​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០១៨ កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​វរសេនីយ៍ទោ ហួ យ៉ៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ពី​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០១៨ កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​មួយ​ច្បាប់​លេខ​៧២​ត​ព​/១៨ ដែល​ចុះហត្ថលេខា​ដោយ​លោក សុខ កល្យាណ ចៅក្រម​ជំនុំ​ជម្រះ​​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ យ៉ែ​ម លី​ខួ​យ ហៅ ខ្លេ​ញ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុ​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​ពេល​ដែល​ជន​នេះ​កំពុង​បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​មួយ​នៅ​ឃុំ​វាល​រេញ ។ បច្ចុប្បន្ន​មុខសញ្ញា​បាន​បញ្ជូន​ទៅ​កា​រិ​យា​ល​យ័​ជំនាញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ