ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះមកដឹងប្រវត្តិ​ «​កង់​គូ​រូ​មហា​សាច់ដុំ​» ​ដ៏​ល្បី​តិចមើល៍

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា មជ្ឈមណ្ឌល​អភិរក្ស​កង់​គូ​រូ​«Alice Springs» ប្រទេស​អូស្ត្រាលី បាន​ប្រកាស​ឲ្យ​ដឹង​ថា​«Roger» ជា​កង់​គូ​រូ​មាន​សាច់ដុំ​ធំ​អាយុ​១២​ឆ្នាំ​បាន​ងាប់​ហើយ​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ២០១៨ ។ ចាត់​ទុក​ថា​នេះ​ជា​ការ​បាត់បង់​ដ៏​សំខាន់​បំផុត​របស់​មជ្ឈមណ្ឌល…

សារព័ត៌មាន​បរទេស​ផ្សាយ​ថា មជ្ឈមណ្ឌល​អភិរក្ស​កង់​គូ​រូ​«Alice Springs» ប្រទេស​អូស្ត្រាលី បាន​ប្រកាស​ឲ្យ​ដឹង​ថា​«Roger» ជា​កង់​គូ​រូ​មាន​សាច់ដុំ​ធំ​អាយុ​១២​ឆ្នាំ​បាន​ងាប់​ហើយ​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ២០១៨ ។ ចាត់​ទុក​ថា​នេះ​ជា​ការ​បាត់បង់​ដ៏​សំខាន់​បំផុត​របស់​មជ្ឈមណ្ឌល ។

បុគ្គលិក​សួនសត្វ​បាន​បញ្ចុះ​Roger​នៅ​ក្នុង​បរិវេណ​ឧទ្យាន គឺ​ចង់​ឲ្យ​វា​ស្ថិត​ក្នុង​ការ​ចង​ចាំ​ជា​រៀង​រហូត ។ ក្រោយ​ពី​បាន​បញ្ចុះ​រួច​បុគ្គលិក​រូប​នេះ​ថ្លែង​ថា «​គឺជា​ការ​បាត់បង់​ដ៏​សំខាន់​មួយ វា​ជា​ក្មេង​ដ៏​ល្អ​» ។

ប្រវត្តិ​របស់​Roger គឺ​វា​ជា​សត្វ​មាន​សភាព​ភាព​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ។ នៅ​ក្នុង​ឆ្នាំ​២០០៦ មេ​របស់​វា​បាន​ងាប់​ព្រោះ​ត្រូវ​រថយន្ត​បុក ធ្វើ​ឲ្យ​វា​ត្រូវ​បញ្ជូន​ទៅ​ថែរក្សា​នៅ​មជ្ឈមណ្ឌល​អភិរក្ស​«Alice Springs» និង​ចាត់​ទុក​ថា​ជា​កង់​គូ​រូ​មាន​ភាព​លេចធ្លោ​ជាងកង់​គូ​រូ​ទូទៅ​នៅ​លើ​ពិភពលោក ។

ភាព​លេចធ្លោ​នេះ​ព្រោះ​វា​មាន​រាង​កាយ​ពោរពេញ​ដោយ​សាច់ដុំ​ធំ មាន​កម្ពស់​ជាង​២​ម៉ែត្រ និង​ទម្ងន់​៨៩​គីឡូក្រាម ។ វា​ចាប់ផ្ដើម​ល្បី​នៅ​ទូ​ទាំង​ពិភពលោក ក្រោយ​ពី​មន្ត្រី​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​បាន​បង្ហាញ​រូបថត និង​វី​ដេ​អូ​ឃ្លី​បរប​ស់វា​តាម​អីុ​ន​ធើ​រ​ណេ​ត​នៅ​ក្នុង​ឆ្នាំ​២០១៥ ។

លោក​Chris Barns អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​បាន​ថ្លែង​ថា Roger​បាន​ធំធាត់​ជា​កង់​គូ​រូ​ដែល​មនុស្ស​នៅ​លើ​លោក​ស្រឡាញ់ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១៦ វា​បាន​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​មាន​ទាំង​ជំងឺ​ឈឺសន្លាក់ និង​ស្រវាំងភ្នែក រួម​ទាំង​បាន​ទទួល​ការ​ថែទាំ​យ៉ាង​ដិត​ដល់ រស់នៅ​ប្រកបដោយ​ក្ដី​សុខ​ក្នុង​ពេល​ចុង​ក្រោយ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ