ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​ក្រុម​បង្ហាញ​ម៉ូ​ដ​របស់​ឌួ​ង ហ្សូ​រី​ដា ស្ងប់ស្ងាត់ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មួយ​រយៈពេល​ចុង​ក្រោយ​មកនេះ​មហាជន​មានការ​ងឿងឆ្ងល់​ចំពោះ​ក្រុម​បង្ហាញ​ម៉ូ​ដ​របស់​​កញ្ញា​ឌួ​ង ហ្សូ​រី​ដា «​ខេ​ម​បូ​ឌា​ស៊ុប​ពើ​ម៉ូ​ដែល​»​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​សកម្មភាព ។ ការ​ស្ងប់ស្ងាត់​នេះ​ធ្វើ​ឲ្យ​មានការ​គិត​ថា​ក្រុម​ដែល​ធ្លាប់​ល្បីឈ្មោះ​នេះ​ប្រហែលជា​ចែកផ្លូវ​គ្នា​រក​ការងារ​ទីទៃ​រៀងខ្លួន​អស់​ហើយ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តាម​រយៈ​ការ​សាកសួរ​របស់​ភ្នាក់ងារ​កោះសន្តិភាព កញ្ញា​ឌួ​ង…

រាជធានី​ភ្នំពេញ​៖ មួយ​រយៈពេល​ចុង​ក្រោយ​មកនេះ​មហាជន​មានការ​ងឿងឆ្ងល់​ចំពោះ​ក្រុម​បង្ហាញ​ម៉ូ​ដ​របស់​​កញ្ញា​ឌួ​ង ហ្សូ​រី​ដា «​ខេ​ម​បូ​ឌា​ស៊ុប​ពើ​ម៉ូ​ដែល​»​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​សកម្មភាព ។ ការ​ស្ងប់ស្ងាត់​នេះ​ធ្វើ​ឲ្យ​មានការ​គិត​ថា​ក្រុម​ដែល​ធ្លាប់​ល្បីឈ្មោះ​នេះ​ប្រហែលជា​ចែកផ្លូវ​គ្នា​រក​ការងារ​ទីទៃ​រៀងខ្លួន​អស់​ហើយ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តាម​រយៈ​ការ​សាកសួរ​របស់​ភ្នាក់ងារ​កោះសន្តិភាព កញ្ញា​ឌួ​ង ហ្សូ​រី​ដា បាន​បក​ស្រាយ​ឆ្លើយ​តប​ទៅ​នឹង​ច​ម្ង​ល់​របស់​មហាជន​ដែល​តាមដាន​ក្រុម​របស់​នាង​កន្លង​មក​។ កញ្ញា​ឌួ​ង ហ្សូ​រី​ដា ឲ្យ​ដឹង​ថា «​ក្រុម​របស់​នាង​ខ្ញុំ​នៅ​តែ​បន្ត​ការ​រួបរួម​គ្នា​ធ្វើការ​ដូច​តែ​ពី​មុន ដោយ​ទាំង​សមាជិក​ថ្មី និង​ចាស់​នៅ​តែ​បន្ត​មាន​ដដែល ។។

យើង​ងាក​មក​ធ្វើការ​ចែក​ក្រុម ប្រសិនបើ​ក្រុមហ៊ុន​ណា​គេ​ជ្រើស​ម៉ូ​ឌែ​ល​២​ឬ​៣​នាក ់យើង​ចាត់ចែង​តាម​ហ្នឹង ។​ជា​ទូទៅ​យើង​បាន​ងាក​មក​ធ្វើការ​ជា​លក្ខណៈ​ទ្រង់ទ្រាយ ធំ​ៗ​វិញ​អាច​ថា​ជា​ថ្នាក់​ជាតិ ឬ​កម្មវិធី​សំខាន់​ពិសេស​ទើប​យើង​សម្រេច​ទទួល​ការងារ ដោយ​មិន​អាច​ទទួល​ការងារ តូច​ៗ​បាន​ដូច​មុន »​។

កញ្ញា​ឌួ​ង ហ្សូ​រី​ដា​អះអាង​ទៀត​ថា​«​ពួក​យើង​បាន​តស៊ូ​ជាមួយ​អាជីព​ដើរ​បង្ហាញ​ម៉ូ​ដ​តាំងពី​មិន​ទាន់​មាន​គេ​ល្បី ដោយ​យើង​មិន​អាច​បោះបង់​ចោល​នោះ​ទេ ព្រោះ​នោះ​ជា​ប្រភព​ចំណូល​មួយ​ផ្នែក​នៃ​សិល្បៈ​របស់​ពួក​យើង​ទាំងអស់​គ្នា​ដែរ​។​រហូត​មក​ទល់​ពេល​នេះ​បើ​ទោះបីជា​រវល់​បែប​ណា​ក៏​យើង​ចាត់ចែង​កោះហៅ​កូនចៅ​មក​ហាត់រៀន​ដើរ​ជា​ប្រចាំ​ឲ្យ​តែ​ទំនេរ​ព្រោះ​សុ​ទ្ឋ​តែ​ជា​ការងារ ។ យើង​មិនមែន​លើកតម្កើង​ក្រុម​នោះ​ទេ តែ​អាច​និយាយ​ថា​យើង​មមាញឹក​រក​សុ​ី ផ្សេង​ៗ​ទើប​ពុំ​សូវ​បាន​ជុំ​គ្នា​ចេញ​ធ្វើការ លើកលែងតែ​កម្មវិធី ធំ​ៗ​ប៉ុណ្ណោះ »​។

ក្រុម​បង្ហាញ​ម៉ូ​ដ​ខេ​ម​បូ​ឌា​ស៊ុប​ពើ​ម៉ូ​ដែល​ជា​ក្រុម​បង្ហាញ​ម៉ូ​ដ​មួយ​ដែល​មានឈ្មោះ​ល្បី​ក្នុង​សង្គម​សិល្បៈ ។ ក្រុម​នេះ​ធ្លាប់​អង្រួន​ឆាក​សម្តែង​ឲ្យ​មហាជន​ជក់ចិត្ត​ជាមួយ​ការ​ដើរ​បង្ហាញ​រាង​ល្វតល្វន់ និង​តុបតែង​កាយ ប្លែក​ៗ ។ ជា​ពិសេស​ក្រុម​នេះ​ប្រជុំ​ដោយ​តារា ល្បី​ៗ​ទាំងប្រុស​ទាំងស្រី​ដូច​ជា​ច​ន ច័ន្ទ​ល​ក្ខិ​ណា ទូច ស្រី​លក្ខណ៍ និង​កែវ​ពេជ្រ​ពិសី ជាដើម ។ បន្ទាប់​ពី​លេច​ត្រដែត​មក​ស្រាប់តែ​ក្រុម​របស់​ឌួ​ង ហ្សូ​រី​ដា ហាក់​ស្ងប់ស្ងាត់​សកម្មភាព ហើយ​ឃើញ​មាន​ក្រុម​ម៉ូ​ដែល​ផ្សេង​លេចឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ