ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គ្នា​​យ៉ាង​សាហា.វ​ម្តុំ​ទំនប់​កប់​ស្រូវ​ប៉ើង​ធ្លាក់​ចេញពី​ផ្លូវ​ទាំង​២គ្រឿង​ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ជែង​ស្តាំ​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​សំបក​ដប​ជ័រ​មួយ​គ្រឿង ដែល​កំពុង​ឈប់​លើ​ដងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ទាំង​២​គ្រឿង​ធ្លាក់​ផ្លូវ ហើយ​មួយ​គ្រឿង​ទៅ​បុក​បង្គោល​ភ្លើង​ជាប់​បណ្តាល​អោយ​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់​ ។ គ្រោះថ្នាក់​ចរ​ចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ…

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ជែង​ស្តាំ​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​សំបក​ដប​ជ័រ​មួយ​គ្រឿង ដែល​កំពុង​ឈប់​លើ​ដងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ទាំង​២​គ្រឿង​ធ្លាក់​ផ្លូវ ហើយ​មួយ​គ្រឿង​ទៅ​បុក​បង្គោល​ភ្លើង​ជាប់​បណ្តាល​អោយ​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់​ ។

គ្រោះថ្នាក់​ចរ​ចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ត្រពាំង​រាំង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

រថយន្ត​ដឹក​ដី​ដែល​បាន​បើក​ជែង​បង្ក​គ្រោះថ្នាក់​នោះ​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-០០៨៥ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ រីឯ​រថយន្ត​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

ចំណែក​រថយន្ត​មាន​ដឹក​សំបក​ដប​ជ័រ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២I-២៨៤៣ ត្រូវ​រថយន្ត​ដឹក​ដី​បុក​ប៉ើង​ធ្លាក់​ផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង​ខ្ទេច​មុខ ។

ដោយឡែក​អ្នក​រង​របួស​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ជា​ព្រូ​រថយន្ត​មាន​ដឹក​សំបក​ដប​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញរ​ថ​យន្ត​មួយ​គ្រឿង​មាន​ដឹក​សំបក​ដប​បាន​ឈប់​នៅ​លើ​ដងផ្លូវ ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏បាន​បើក​ជែង​ស្តាំ​យានយន្ត​ផ្សេង​ៗ​ទៀត ក៏បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​មាន​ដឹក​សំបក​ដប​ដែល​កំពុង​តែ​ឈប់​ចត​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ទាំង​២​គ្រឿង​ធ្លាក់ចេញ​​ផ្លូវ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​ខាងលើ​នោះ​បណ្តាល​អោយ​ព្រូ​រថយន្ត​ដែល​មាន​ដឹក​សំបក​ដប កំពុង​តែ​ឈប់​ចង​តង់​ធ្លាក់​ពីលើ​រថយន្ត​រង​របួសធ្ងន់ ។

ដោយឡែក​រថយន្ត​ដឹក​ដី​បាន​ក្រឡាប់ ហើយ​អ្នកបើកបរ​ខំ​ស្រវា​លូន​ចេញពី​ក្នុង​រថយន្ត រួច​ក៍​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នៅ​កន្លែង​កើតហេតុ ។

ភ្លាម​ៗនោះ​នគរបាល​ខណ្ឌ​សែន​សុខ ក៏បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាក់​ទង​ហៅ​រថយន្ត​មក​ស្ទូច​យក​មក​រក្សា​ទុកនៅ​​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ