ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMAC ចាប់ផ្តើម​សំអាត​យក​គ្រាប់​បានជា​បណ្តើរ​ៗ​ហើយពី​ឃ្លាំង​កប់​ក្នុង​ដី

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កម្លាំង​របស់ CMAC មាន​គ្នា​ជា​ច្រើន​នាក់​រួម​ជាមួយនឹង​គ្រឿងចក្រ ប្រដាប់​រាវ​គ្រាប់ បាន​ចាប់ផ្តើម​ប្រតិបត្តិការ​សំអាត​ដី និង​ឈូស​ឆាយសំរាម​ចេញ​ឲ្យ​ស្អាត ដែល​មា​នទី​តាំងនៅ​ក្រោយ​សា ល​ប្រជុំ​ធំ…

ខេត្តកំពង់ចាម ៖ កម្លាំង​របស់ CMAC មាន​គ្នា​ជា​ច្រើន​នាក់​រួម​ជាមួយនឹង​គ្រឿងចក្រ ប្រដាប់​រាវ​គ្រាប់
បាន​ចាប់ផ្តើម​ប្រតិបត្តិការ​សំអាត​ដី និង​ឈូស​ឆាយសំរាម​ចេញ​ឲ្យ​ស្អាត ដែល​មា​នទី​តាំងនៅ​ក្រោយ​សា
ល​ប្រជុំ​ធំ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ដែល​បាន​ដំណើរការ​នៅ​ថ្ងៃ​ទី​១២ និង​១៣ ខែធ្នូ ២០១៨ ក្នុង​នោះ​បាន​រុករក​ឃើញ​គ្រាប់​ដែល​ផ្ទុះ​រួច​បាន​មួយ​ចំនួន​ដោយ​បាន​រៀបចំ​ដាក់​នៅ​កន្លែង​បាវ​ខ្សាច់​មាន​សុវត្ថិភាព​នៅ​ក្នុង​បរិវេណ​នោះ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​ទៅ​ក្នុង បរិវេណ​កន្លែង​រាវរក​គ្រាប់​ទេ ។

តាម​ប្រភព​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ​នេះ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ជូន​ដល់​មន្ត្រី​របស់​អង្គការ CMAC ដែល​បាន​ខិតខំ​ចំណាយ​កម្លាំងកាយ និង​កម្លាំងចិត្ត​មាន​គ្នា​ជា​ច្រើន​នាក់ ដោយ​មាន​បំពាក់​នូវ​សម្ភារៈ​បច្ចេកទេស​មក​រាវរក​គ្រាប់ ដែល​បាន​បន្សល់​ទុក​កប់​ក្នុង​ដី ដែល​ជា​ឃ្លាំង​គ្រាប់​បាន​ផ្ទុះ កាលពី​២៧​ឆ្នាំ​មុន ។

តាម​ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​រាវរក​គ្រាប់​នៅ​ក្នុង​ឃ្លាំង​កប់​ក្នុង​ដី​នោះ មានការ​ចូលរួម​ពី
កម្លាំង​របស់​នគរបាល​ស្នងការដ្ឋាន​ខេត្ត​បាន​នាំ​គ្នា​សំអាត​ព្រៃ និង​ដើម​ចេក​ដែល​ដុះ​នៅ​លើ​ឃ្លាំង​ឲ្យ​ស្អា
ត ដើម្បី​ងាយស្រួល​បង្ក​លក្ខណៈ​ដល់​មន្ត្រី​ស៊ី​ម៉ាក​រាវ​គ្រាប់​ដោយ​ឧបករណ៍​បច្ចេក​សទេស ។ នៅ​ថ្ងៃ​ទី​១២ ធ្នូ នេះ បាន​រក​ឃើញ​គ្រាប់​ដែល​ផ្ទុះ​រួច​បាន​មួយ​ចំនួន​លុះ​មក​ដល់​ថ្ងៃ​ទី​១៣ ធ្នូ កម្លាំង​ស៊ី​ម៉ាក​បាន​នាំ​គ្នា​ប្រើប្រាស់​ប៉ែល​ចូក​កាយ​ដី នៅ​ផ្នែក​ខាងលើ ហើយ​បន្ទាប់​មក​បាន​ឲ្យ​អេ​ស្កា​ទៅ​កាយ​ដី​ឲ្យ​បាន​ជ្រៅ​ដើម្បី​យក​គ្រាប់​ដែល​កប់​នៅ​ក្នុង​ដី ។ គេ​មិន​ទាន់​ដឹង​ថា តើ​នឹង​ត្រូវ​ចំណាយ​ពេលវេលា​ប៉ុន្មាន​ថ្ងៃ ដើម្បី​យក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែល​សេសសល់​ពី​ការ​ផ្ទុះ​ក្នុង​អំឡុង​ឆ្នាំ​១៩៩១ ដែល​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ថា មាន​រហូត​ដល់​ទៅ​រាប់​តោន​ក្នុង​នោះ​មាន​មួយ​ផ្នែក​ជា​គ្រាប់​របស់​នគរបាល និង​មួយ​ផ្នែក​ទៀត​ជា​គ្រាប់​របស់​ទាហាន​ដែល​បាន​យក​មក​រក្សា​ទុកដាក់​រួម​គ្នា ។

ក្នុង​ពេល​ដែល​បាន​រៀបចំ​ទុកដាក់ និង​មាន​ធ្វេស​ប្រហែល​បន្តិច​ក៏​បណ្តាល​ឲ្យ​ផ្ទុះ​លាក់​កក្រើក​ដី​បណ្តាល​ឲ្យ​មន្ត្រី​ន​នគរបាល​ចំនួន​២​នាក់​ស្លាប់ ក្នុង​នោះ​មាន​អ្នក​កាន់​ឃ្លាំង​ផង​ដែរ ។

តាម​ប្រ​ព​ភ​បញ្ជាក់​ថា ការ​សំអាត​យក​គ្រាប់​ចេញពី​ក្នុង​ឃ្លាំង​ក្នុង​ដី ដោយ​កម្លាំង​ស៊ី​ម៉ាក ដើម្បី​ឲ្យ​មាន​សុ​វ
ត្ថិ​ភាព ព្រោះ​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​កំពង់ចាម និង​ការពារ​កុំ​ឲ្យ​មាន​ហានិភ័យ​កើតឡើង​ជាយថាហេតុ ។ តាម​ការ​សង្កេត​មន្ត្រី​ស៊ី​ម៉ាក​បាន​នាំ​គ្នា​សំអាត​យក​គ្រាប់​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ តាម​បច្ចេកទេស​រាង​ៗ​ខ្លួន ប្រតិបត្តិការ​ខាងលើ​នេះ​ក៏​មានការ​ចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ