ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាសចូល​កាន់​តំណែង​ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ លោក​ហែម ​ពិសិដ្ឋ​ អភិបាលរង​ខេត្តស្វាយរៀង​ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទា្វរ ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​…

ខេត្តស្វាយរៀង ​៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ លោក​ហែម ​ពិសិដ្ឋ​ អភិបាលរង​ខេត្តស្វាយរៀង​ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទា្វរ ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ ស្រុក​កំពង់​រោ​ទ៍ ។

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ ស្ថិត​ក្នុងភូមិ​អូរ​ ឃុំ​ថ្មី​ ស្រុក​កំពង់​រោ​ទិ៍​ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ប៉ា​ង ឡេ​ង​ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ លោក​អភិបាលរង​ស្រុក​កំពង់​រោ​ទិ៍​ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។​

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​ហែម​ ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ដែល​កន្លង​មក​បាន​រួម​សហការ​គ្នា​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើ​ទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ