ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ដាច់​តណ្ហា​ពី​ណា​…​គ្រាន់​ឃើញ​នាង​ដើរ ស្ទុះ​ចុះ​មក​ចាប់​ទាំង​២​ទាំង​៣​គួរ​ឱ្យ​ខ្លាច

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ចាត់​ទុក​ថា​ ជា​គ្រោះល្អ​សម្រាប់​ក្មេង​ស្រី​ដែរ បើ​កុំ​តែ​ម្តាយ​នាង​មក​ទាន់​ កុំ​អី​នាង​ក្លាយជា​ចំណី​តណ្ហា​របស់​ជន​កំហូច​បាត់​ទៅ​ហើយ ។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​បក្សពួក​របស់​គេ​ បាន​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​ជនសង្ស័យ​…

ខេត្តកំពង់ស្ពឺ ៖ ចាត់​ទុក​ថា​ ជា​គ្រោះល្អ​សម្រាប់​ក្មេង​ស្រី​ដែរ បើ​កុំ​តែ​ម្តាយ​នាង​មក​ទាន់​ កុំ​អី​នាង​ក្លាយជា​ចំណី​តណ្ហា​របស់​ជន​កំហូច​បាត់​ទៅ​ហើយ ។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​បក្សពួក​របស់​គេ​ បាន​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​ជនសង្ស័យ​ ត្រូវ​ម្តាយ​នាង​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ ។

ករណី​ប៉ង​រំលោភ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​១០​នាទី​យប់​ថ្ងៃ​ទី​១១ ខែធ្នូ នៅ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ។ ជន​កំហូច​ឈ្មោះ មៀ​ច វ​ណ្ណា អាយុ​១៨​ឆ្នាំ នៅ​ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​១៥​ឆ្នាំ ។ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​បើក​គោ​យន្ត​ពី​សង្កែ​ជ្រំ​ មក​ដល់​ចំណុច​ខាងលើ ឃើញ​ក្មេង​ស្រី​កំពុង​ដើរ ក៏​ឈប់​គោ​យន្ត​រួច ​រួម​ជាមួយ​បក្សពួក​២​នាក់​ទៀតចុះ​មក​ចាប់​នាង​ប៉ង​រំលោភ​តែ​ម្តង ។

ប៉ុន្តែ​ពេល​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវ​ម្តាយ​នាងមក​ទាន់​ហើយ​ចាប់​បាន​ជនសង្ស័យ​ខាងលើ​ចំណែ​ក​បក្សពួក​២​នាក់​ទៀត បើក​គោ​យន្ដ​រត់គេច​ខ្លួន​បាត់ ។ ជនសង្ស័យ ត្រូវ​បាន​ម្តាយ​ក្មេង​ស្រី​ប្រគល់​ឲ្យ​សមត្ថ​កិ​ច​ចាត់ការ​តាម​នីតិវិធី ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​ថា ​រូបគេ​រួម​នឹង​បក្សពួក​ពិតជា​មាន​បំណង​ចាប់​ក្មេង​ស្រី​រំលោភ​មែន តែ​ពេល​កំពុង​ធ្វើ​សកម្មភាព​ក៏​ត្រូវ​ម្តាយ​នាង​មក​ទាន់ ។

នៅ​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ បន្ទាប់​ពី​កសាង​សំណុំរឿង​រួច ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពា​អនីតិជន ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ