ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​សាងសង់​ជិត​រួច​ទៅ​ហើយ​ទាល់តែ​ក្រុម​អាជីវករ​ផ្ទុះ​ការ​តវ៉ា​ទើប​បែកធ្លាយ​រឿង​មិន​ប្រក្រតី

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​បែកធ្លាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​សាងសង់​ផ្សារ​ព្រៃ​សណ្ដែក​ថ្មី​ដោយ​ក្រុម​អាជីវករ​ខ្លះ​មិន​សុខចិត្ត និង​បាន​តវ៉ា​ថែម​ទាំង​សរសេរ​ជា​សារ​រាយការណ៍​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផង​នោះ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ៍​កម្ម និង​សំណង់​ខេត្តតាកែវ…

ខេត្តតាកែវ ៖ ក្រោយ​បែកធ្លាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​សាងសង់​ផ្សារ​ព្រៃ​សណ្ដែក​ថ្មី​ដោយ​ក្រុម​អាជីវករ​ខ្លះ​មិន​សុខចិត្ត និង​បាន​តវ៉ា​ថែម​ទាំង​សរសេរ​ជា​សារ​រាយការណ៍​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផង​នោះ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ៍​កម្ម និង​សំណង់​ខេត្តតាកែវ រក​ឃើញ​ថា សំណង់​ផ្សារ​នេះ​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ឡើយ​គឺជា​សំណង់​ខុសច្បាប់​ទាំងស្រុង ។

លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ៍​កម្ម និង​សំណង់​ខេត្តតាកែវ​បាន​ចេញ​លិខិត​អះអាង​ថា សំណង់​ផ្សារ​ព្រៃ​ក​សណ្តែក​គឺ​គ្មាន​លិខិតអនុញ្ញាត​សាងសង់​នោះ​ទេ​ក្រោយ​ពី​លោក​ទៅ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​បរិវេណ​ផ្សារ​ព្រៃ​សណ្ដែក ស្ថិត​ក្នុងភូមិ​ព្រៃ​សណ្ដែក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ស្រប​ពេល​ដែល​ផ្សារ​មួយ​នេះ​សាងសង់​ជិត​រួចរាល់​ទៅ​ហើយ​នោះ ។

ក្នុង​លិខិត​ដែល​លោក​ប្រធាន​មន្ទីរ​បំភ្លឺ​នោះ​បាន​ផ្អែក​លើ​៤​ចំណុច​ដែល​អ្នក​វិនិយោគ​ផ្សារ​មួយ​នេះ​មិន​គោរព​តាម​គឺ​ទី​១-​ផ្សា​ព្រៃ​សណ្ដែក​នេះ គឺ​ពុំ​មាន​លិខិតអនុញ្ញាត​ឲ្យ​សាងសង់​នោះ​ទេ​, ទី​២-​ទំហំ​តូប​ថ្មី​ក្នុង​ផ្សារ​គឺ​តូច​ជាង​ទំហំ​តូប​ដែល​បាន​សន្យា​មុន​ពេល​សាងសង់​, ទី​៣–​តូប​ថ្មី​ដែល​បាន​សាងសង់​មិន​គ្រប់​ចំនួន​តូប​ចាស់ ឬ​តូប​ដែល​បាន​កក់​ប្រាក់ និង​ទី​៤–​អាជីវករ​ដែល​ទទួល​បាន​តូប​ថ្មី​គឺ​ខុស​ពី​ទីតាំង​ចាស់​ឬ​នៅ​ឆ្ងាយ​ពី​ទីតាំង​ចាស់​ដែល​ខ្លួន​ធ្លាប់​លក់ ។

គួ​រំលឹក​ថា ផ្សារ​ព្រៃ​ស​ណ្ដែ​ថ្មី​នេះ​ត្រូវ​បាន​ទទួល​ការ​សាងសង់​ដោយ​ក្រុមហ៊ុន ខេ​ង យ៉ា​រី ឌី​វេឡុ​ប​មេន អេ​ន អ៊ិ​ន​វេស​មេន (​ខេ​. វ៉ា​យ​ឌី​. អ៊ី​) ជិត​រួចរាល់​ទៅ​ហើយ​តែ​ដោយសារ​មានការ​ជជែក​តវ៉ា និង​មិន​សុខចិត្ត​ពី​ក្រុម​អាជីវករ​មួយ​ចំនួន​នោះ​ស្រាប់តែ​បែកធ្លាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​សាងសង់ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​ក្រុម​អាជីវករ​មានការ​សង្ស័យ​ទៅ​លើ​អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ថា អាច​មានការ​ជាប់​ពាក់ព័ន្ធ​សមគំនិត​គ្នា​ក្នុង​ការ​សាងសង់​ផ្សារ​មួយ​នេះ ។

ទាក់ទិន​ទៅ​នឹង​សំណង់​ផ្សារ​ទាំងមូល​នេះ​ជា​សំណង់​ខុសច្បាប់​នេះ កោះសន្តិភាព យើង​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​របស់​ក្រុមហ៊ុន​វិនិយោគ​នេះ​គឺ​លោក វ៉ែន ចាន់​ថូ ចំណែក​លោក​ឈួ​ន ផា​ន់​នី អភិបាលស្រុក​ទ្រាំង កោះសន្តិភាព យើង​មិន​អា​សុំ​ការ​បំ​ភ្លី​បាន​ដែរ ។

ចំណែក​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ បាន​ទៅ​ពិនិត្យ​នៅ​ផ្សារ​ព្រែ​សណ្តែក​ថ្មី​នេះ​ដោយ​បាន​ស្តាប់​ការ​តវ៉ា​របស់​ក្រុម​អាជីវករ​បើ​ទោះបីជា​បានដឹង​ថា ការ​សាងសង់​ផ្សារ​ព្រែ​សណ្តែក​ថ្មី​នេះ​មិន​មានច្បាប់​បែប​ណា​ក៏​ដោយ​គឺ​លោក​អភិបាលខេត្ត​ចុះ​ទៅ​គ្រាន់តែ​ស្តាប់​ការ​តវ៉ា​របស់​ក្រុម​អាជីវករ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ