ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចអត់ដឹង! របស់​លេង​​បែប​ណាមាន​ប្រយោជន៍​​ចំពោះ​​កុមារ​ខ្លាំង

5 ឆ្នាំ មុន

របស់​លេង​ដែល​អាច​ធ្វើ​ឲ្យ​កូន​ចន្លោះ​អាយុ​ចាប់ពី​៣​ឆ្នាំ​កន្លះ ដល់​៥​ឆ្នាំ​មាន​ខួរក្បាល​ឆ្លាត​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះទៅ? 1.​អ្នក​អាច​សង់​សួនច្បារ​តូច​មួយ​សម្រាប់​កូន​ឲ្យ​គេ​អាច​លេង​ក្នុង​នោះ ដើម្បី​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ហើយ​ស្គាល់​ធម្មជាតិ​តាំងពី​តូច នោះ​កូន​នឹង​ចេះ​ស្រឡាញ់​ធម្មជាតិ ដោយ​ធ្វើ​ឲ្យ​គេ​មាន​ខួរក្បាល​ឆ្លាត​ខ្លាំង។ 2.​អ្នក​អាច​យក​ប៊ិក​ផាត់​ពណ៌​គូស​លើ​ដី​ឲ្យ​កូន​មើល ហើយ​ឲ្យ​កូន​រៀន​គូស​ដើម្បី​ឲ្យ​កូន​អាច​បញ្ចេញ​គំនិត​ច្នៃប្រឌិត​របស់​គេ​តាំងពី​តូច…

របស់​លេង​ដែល​អាច​ធ្វើ​ឲ្យ​កូន​ចន្លោះ​អាយុ​ចាប់ពី​៣​ឆ្នាំ​កន្លះ ដល់​៥​ឆ្នាំ​មាន​ខួរក្បាល​ឆ្លាត​ខ្លាំង​។

តើ​មាន​អ្វី​ខ្លះទៅ?

1.​អ្នក​អាច​សង់​សួនច្បារ​តូច​មួយ​សម្រាប់​កូន​ឲ្យ​គេ​អាច​លេង​ក្នុង​នោះ ដើម្បី​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ហើយ​ស្គាល់​ធម្មជាតិ​តាំងពី​តូច នោះ​កូន​នឹង​ចេះ​ស្រឡាញ់​ធម្មជាតិ ដោយ​ធ្វើ​ឲ្យ​គេ​មាន​ខួរក្បាល​ឆ្លាត​ខ្លាំង។

2.​អ្នក​អាច​យក​ប៊ិក​ផាត់​ពណ៌​គូស​លើ​ដី​ឲ្យ​កូន​មើល ហើយ​ឲ្យ​កូន​រៀន​គូស​ដើម្បី​ឲ្យ​កូន​អាច​បញ្ចេញ​គំនិត​ច្នៃប្រឌិត​របស់​គេ​តាំងពី​តូច ។ យូរ​ទៅ កូន​នឹង​មាន​ខួរក្បាល​ដែល​ខ្លាំងពូកែ​ខ្លាំង​ជា​មិន​ខាន​ឡើយ ។

3.​អ្នក​អាច​នាំ​កូន​លាង​ឡាន​ជាមួយ​អ្នក ឬ​លាង​កង់​របស់​គេ ព្រោះ​សកម្មភាព​ទាំងនេះ​អាច​ធ្វើ​ឲ្យ​កូន​មាន​ខួរក្បាល​ឆ្លាត ថែម​ទាំង​អាច​ជួយ​កូន​ឲ្យ​រក្សា​ទម្លាប់​ឧស្សាហ៍​បាន​ទៀត​ផង ។

4.​អ្នក​អាច​ទិញ​ប្រដាប់ប្រដា​ល់លេង​ដែល​ជាស​ម្ផា​រ​ក្នុង​ផ្ទះបាយ​ដើម្បី​ឲ្យ​កូន​លេង​បាន ព្រោះ​វា​ក៏​អាច​បណ្តុះ​គំនិត​របស់​គេ​ឲ្យ​កាន់តែ​ខ្លាំង​ផង​ដែរ ។

5.​អ្នក​អាច​នាំ​កូន​ទៅ​ក្រៅ​លេង​បាន ដោយ​ដើរ​បណ្តើរ​សួរ​កូន​បណ្តើរ​ពី​របស់​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​។ ការ​ធ្វើ​បែប​នេះ ដើម្បី​បង្កើន​ការ​ចង​ចាំ​របស់​កូន ។

6.​អ្នក​ក៏​អាច​សួរ​កូន​ផង​ដែរ​ថា​តើ​គេ​បានលឺ​សំឡេង​អ្វីខ្លះ​ពេល​ដែល​នាំ​គេ​ទៅ​ក្រៅ​លេង ។

7.​ពេល​ដែល​មាន​សួរ​ច្បារ​ថ្មី អ្នក​គួរតែ​នាំ​កូន​ទៅ​លេង ដោយ​នាំ​គេ​ដើរ​ឲ្យ​គ្រប់​សួរ​ច្បារ ទើប​អាច​ធ្វើ​ឲ្យ​កូន​ឆ្លាត​បាន ។

8.​អ្នក​អាច​លេង​បាល់​ជាមួយ​កូន​បាន ព្រោះ​បាល់​ទាំងនេះ អាច​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ ថែម​ទាំង​ធ្វើ​ឲ្យ​គេ​មាន​ខួរក្បាល​ឆ្លាត​ផង​ដែរ ។

9.​ការ​រាំ បង្ហោះ​ខ្លែង ឬ​ជិះ​កង់ សុទ្ធតែ​ជា​លំ​ហាត់ប្រាណ​ដែល​ធ្វើ​ឲ្យ​កូន​មិន​ងាយ​ឈឺ ថែម​ទាំង​ធ្វើ​ឲ្យ​កូន​មាន​ខួរក្បាល​ខ្លាំង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ