ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង​ពួក​ចងមិត្ត​ចងមេត្រី​បាន​ដោយ​ការ​ឱ្យទាន

5 ឆ្នាំ មុន

ការ​ឱ្យទាន​រមែង​ចង​ពួក ចងមិត្ត ចងមេត្រី​បាន ក៏​ពាក្យ​ថា មិត្ត​ក្នុង​ទី​នេះ កុំ​គប្បី​សំដៅ​ចំពោះតែ​មនុស្ស​ដែល​យើង​រាប់​ថា​ជា​សម្លាញ់​នៅ​ខាងក្រៅ​នោះ គឺ​រាប់ តាំងពី​មនុស្ស​នៅ​ក្នុង​បន្ទុក​ជាមួយ​គ្នា​ជាដើម​ទៅ សម​នឹង​ពាក្យ​ថា មាតា​ជា​មិត្ត​របស់​កូន​ៗ​នៅ​ក្នុងផ្ទះ…

ការ​ឱ្យទាន​រមែង​ចង​ពួក ចងមិត្ត ចងមេត្រី​បាន ក៏​ពាក្យ​ថា មិត្ត​ក្នុង​ទី​នេះ កុំ​គប្បី​សំដៅ​ចំពោះតែ​មនុស្ស​ដែល​យើង​រាប់​ថា​ជា​សម្លាញ់​នៅ​ខាងក្រៅ​នោះ គឺ​រាប់ តាំងពី​មនុស្ស​នៅ​ក្នុង​បន្ទុក​ជាមួយ​គ្នា​ជាដើម​ទៅ សម​នឹង​ពាក្យ​ថា មាតា​ជា​មិត្ត​របស់​កូន​ៗ​នៅ​ក្នុងផ្ទះ ភរិយា​ជា​មិត្ត​យ៉ាង​ស្និទ្ធ​នឹង​ស្វាមី​ជាដើម​។

ព្រះ​ហេតុ​នោះ បានជា​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ប្រៀនប្រដៅ​ឱ្យ​មាតាបិតា​និង​បុត្រ គ្រូអាចារ្យ​និង​សិស្ស ស្វាមី​និង​ភរិយា​ស្រឡាញ់​រាប់អាន​គ្នា​ឱ្យ​ជិត​ស្និទ្ធ ម្ចាស់​និង​បាវព្រាវ គ្រហស្ថ​និង​បព្វជិត ត្រូវ​ចូល​ចិត្ត រាប់រក​គ្នា​ឱ្យ​កាន់តែ​ណាស់ ។

ត្រង់​ពាក្យ​ថា ឱ្យទាន​នោះ មិនមែន​គ្រន់​តែ​ឱ្យ​តែ​របស់របរ​ប៉ុណ្ណោះ​ទេ ទាំង​ពោល​ពាក្យពីរោះ​ក្តី ធ្វើអំពើ​ឱ្យ​ជា​ប្រយោជន៍​ក្តី រៀបចំខ្លួនប្រាណ​ស្មើ​គឺ​មិន​ឆ្មើងឆ្មៃ​ក្តី សង្គហវត្ថុ​ទាំ​៤​ប្រការ​នេះ ជា​ធម៌​ចងមិត្ត​សម្លាញ់​បាន ហើយ​ជា​សាធារណៈ​ទូទៅ​ទាំង​គ្រហស្ថ និង​បព្វជិត ក៏​គួរ​ប្រតិបត្តិ​បាន​ទាំងអស់​គ្នា សម​ដូច​ពុទ្ធភាសិត​ក្នុង​គម្ពីរ​ធម្មបទ​១​កន្លែង​ថា អ​ក្កោ​ធេ​ន ជិ​នេ កោ​ធំ អសា​ធុំ សាធុ​នា ជិ​នេ ជិ​នេ ក​ទ​រិ​យំ ទា​នេន ស​ច្ចេ​នាលិ​ក​វា​ទិ​នំ ។

សេចក្តី​ថា បុគ្គល​អ្នក​ឈ្នះ​ក្រោធ ដោយ​ការ​មិន​ក្រោធ​តប ឈ្នះ​អសប្បុរស ដោយ​ចិត្តសប្បុរស ឈ្នះ​មនុស្ស​កំណាញ់ ដោយ​ការ​ឱ្យទាន ឈ្នះ​ជន​អ្នក​ពោល​ពាក្យ​ឡេះឡោះ ដោយ​ពោល​ពាក្យ​ទៀត​ទាត់ ។

ព្រោះហេតុនោះ​បានជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ទ​ទំ មិ​ត្តា​និ គ​ន្ថ​តិ ការ​ឱ្យទាន​រមែង​ចង​ពួក ចងមិត្ត ចងមេត្រី​ភាព​បាន ។