ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ថា​៖ យល់ច្រឡំ​ខ្លះ​ៗ​លើ​ភិក្ខុ​១​អង្គ​​ក្នុងករណី​រំលោ.ភ​ក្មេង​​៣​​ឆ្នាំ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ​ធ្នូ​ កន្លង​ទៅ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ភិក្ខុ១​អង្គ​ ដែល​ជាប់ចោទ​ពី​បទ​ប៉ង​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ តែ​មិន​បាន​សម្រេច នៅ​បន្ទប់ទឹក​ខាងក្រោយ​ការិយាល័យ​ទេសចរណ៍ ស្ថិត​ក្នុងសង្កាត់​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ​ធ្នូ​ កន្លង​ទៅ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ភិក្ខុ១​អង្គ​ ដែល​ជាប់ចោទ​ពី​បទ​ប៉ង​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ តែ​មិន​បាន​សម្រេច នៅ​បន្ទប់ទឹក​ខាងក្រោយ​ការិយាល័យ​ទេសចរណ៍ ស្ថិត​ក្នុងសង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ក្រោយ​ពី​ឃាត់ខ្លួន​ភិក្ខុ​អង្គ​នេះ​ ក៏​ត្រូវ​បាន​មន្ត្រី​សង្ឃ​ធ្វើការ​ផ្សឹក​ទៅ​តាម​ពុទ្ធ​វិន័យ​ផង​ដែរ ។

លោក សំ សា​វឿ​ន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តថ្លែង​ថា ជនសង្ស័យ​ឈ្មោះ ពិន ចាន់​សេរី​រ័​ត្ន អាយុ​៣១​ឆ្នាំ ជា​អតីត​ភិក្ខុសង្ឃ​ធ្លាប់​គង់នៅ​វត្ត​ក្រពើ ស្ថិត​ក្នុងភូមិ​ក្រពើ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង តែ​បាន​មក​គង់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​មិនដឹង​ថា​វត្ត​ណា​ច្បាស់លាស់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ប៉ង​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រីម្នាក់​តែ​មិន​បាន​សម្រេចពី​សំណាក់​ភិក្ខុ​អង្គ​នោះ សមត្ថកិច្ច​នគរបាល​ក៏​ចុះ​ស្រាវជ្រាវ​រក​ជនសង្ស័យ ប៉ុន្តែ​ជន​នេះ​ បាន​ជម្លៀស​ខ្លួន​តាម​រថយន្ត​ ទៅ​កាន់​វត្ត​មួយ​នៅ​ខេត្តបាត់ដំបង ។

ពេល​នោះ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ចរាចរណ៍ ដែល​ដាក់​ពង្រាយ​តាម​គោលដៅ​ត្រួត
ពិនិត្យ​តាម​ផ្លូវជាតិ​លេខ​៥៧ ឱ្យ​ឃាត់​រថយន្តដែល​ជនសង្ស័យ​ជិះ និង​ឃាត់ខ្លួន​បាន ។ ប្រភព​ព័ត៌មាន​បន្ត​
ថា ក្រោយ​ពី​ឃាត់ខ្លួន​ ក៏បាន​បញ្ជូន​​ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិ​ជន​ខេត្ត ដើម្បី​សាកសួរ​បន្ថែម​ទៀត រួច​ប្រគល់​ឲ្យ​ខាង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ជា​អ្នក​ដោះស្រាយ
​បន្ត ។

លោក សំ សា​វឿ​ន បាន​ឲ្យ​ដឹង​ កាលពី​រសៀលថ្ងៃ​ទី​១១ ខែធ្នូ​ថា រឿងហេតុ​ខាងលើ​ គឺ​មានការ​យល់​ច្រឡំ​
ខ្លះ​ៗ ដោយសារ​តែ​ករណី​នេះ ​គឺ​ភិក្ខុ​អង្គ​នោះ​បាន​ឲ្យ​លុយ​ក្មេង​ស្រី​រង​គ្រោះ​៥០០រៀល ហើយ​ក្មេង​ស្រី​ក៏​ទៅ​តាម ។ ដោយ​មិនចង់ឱ្យ​ខេត្ត​ប៉ៃលិន​ មានឈ្មោះ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ ទើប​ខាង​មន្ទីរ​ប្រជុំ​ជាមួយ​មន្ត្រី​សង្ឃ​ខេត្ត​ឲ្យ​ភិក្ខុ​ ដែល​ជា​ជនសង្ស័យ​សឹក​តែ​ម្ដង ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ។

ជនសង្ស័យ ​មក​ស្នាក់​នៅ​ខេត្ត​ប៉ៃលិន តែ​មិនដឹង​គង់នៅ​វត្ត​ណា​ច្បាស់លាស់​នោះ​ទេ ហើយ​កន្លង​មក​ធ្លាប់​គង់នៅ​វត្ត​ក្រពើ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ភិក្ខុ​អង្គ​នេះ​ ធ្លាប់​និមន្ត​បិណ្ឌបាត​ក្នុង​ក្រុងប៉ៃលិន ​អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ ប៉ុន្តែ​មិនដឹង​នៅ​វត្ត​ណា​ទេ ។ បើ​តាម​ការ​សាកសួរ​ផ្ទាល់​ថា លោក​គង់នៅ​វត្ត​ភ្នំ​យ៉ា​ត ៕

អត្ថបទសរសេរ ដោយ