ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសថ្លែង…នៅស្រុកសមុទ្រហើយនៅមាន​ដាក់​គីមី​ទៀត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​និង​សមត្ថកិច្ច​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ បាន​ចុះ​ពិនិត្យ​គ្រឿង​សមុទ្រ​ក្រៀម​ និង​ស្រស់​នៅ​ផ្សារ​វាល​រេញ ។ មន្ត្រី​សាខា​កាំកុងត្រូល​បានឱ្យ​ដឹង​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​និង​សមត្ថកិច្ច​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ បាន​ចុះ​ពិនិត្យ​គ្រឿង​សមុទ្រ​ក្រៀម​ និង​ស្រស់​នៅ​ផ្សារ​វាល​រេញ ។

មន្ត្រី​សាខា​កាំកុងត្រូល​បានឱ្យ​ដឹង​ថា នៅ​ពេលទៅ​ត្រួតពិនិត្យ​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ពិសោធន៍​រក​សារ ធាតុ​ដែល​ហាមឃាត់ និង​រក​ឃើញ​បបែល​ក្រៀម​ មាន​ដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់ ​(​បូ​រ៉ា​ក់​)​ចំនួន​២៤,៥​គីឡូក្រាម និង​បង្គា​ស្រស់​ ដែល​គេ​បាញ់​ចាហួយ​ចូល​ចំនួន​១៥​គីឡូក្រាម ។ ទំនិញ​ជា​គ្រឿង​បរិភោគ​នេះ អាជីវក​រដាក់​លក់​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ មុខ​ផ្សារ​វាល​រេញ​និង​នៅ​ក្បែរ​នោះ ។

លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​រក​ឃើញ​ក៏​បាន​ដកហូត​យក​ទៅ​កម្ទេច​ចោល និង​តម្រូវ​ឱ្យ​បងប្អូន​អាជីវករ​ពាក់ព័ន្ធ​ធ្វើ​កិច្ចសន្យា​ឱ្យ​ប្រុង​ប្រយ័ត្ន និងបញ្ឈប់​ការ​លក់ដូរ​ម្ហូបអាហារ​សមុទ្រ​លាយ​សារធាតុគីមី​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ ។ ចំពោះ​បបែល​ក្រៀម​មាន​សារធាតុ​គីមី និង​បង្គា​ស្រស់​ដែល​មាន​បាញ់​ចាហួយ​នេះ ត្រូវ​អាជីវករ​ទាំងនោះ​អះអាង​ថា បាន​ទិញ​បន្ត​យក​មក​លក់​ដោយ​ពុំ​បានដឹង​ថា​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ ព្រោះ​គាត់​មិនមែន​ជា​អ្នកជំនាញ ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​រក​ឃើញ​មាន​សារធាតុគីមី​ហាមឃាត់​នៅ​ក្នុង​បបែល​ក្រៀម និង​បង្គា​ស្រស់​នៅ​ផ្សារ​វាល​រេញ ទំនិញ​ដែល​ចាប់​បាន​នៅ​ផ្សា​រលើ ក្រុងព្រះសីហនុ​មុន​នេះ​ចំនួន​២០​គីឡូក្រាម ក៏​ត្រូវ​បាន​យក​មក​ដុត​កម្ទេច​ចោល​ដែរ នា​រសៀល​ថ្ងៃ​ដដែល​នៅ​ក្នុង​ស្នាក់​ការ​សាខា​កាំកុងត្រូល​ខេត្ត ៕

អត្ថបទសរសេរ ដោយ