ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនពរឱ្យ​ឡើង​បុណ្យ

5 ឆ្នាំ មុន

គ្រឿងចក្រ​ដែល​ជា​ឧបករណ៍​សម្រាប់​ចូល​ព្រៃ​កាប់​ឈើ ដឹកឈើ​…​ពេល​ចាប់​បាន​ហើយ​…​ធ្វើ​ឱ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន​អបអរសាទរ​ក្រៃ​លែង​… ប៉ុន្តែ​ចាប់​បាន​តែ​មួយ​ដង្ហើមចង្រិត​…​ស្រាប់តែ​ដោះ​លែង​វិញ​…​ទុក​ឱ្យ​ចូល​ព្រៃ​កាប់​ឈើ​ដឹកឈើ​បន្ត​ទៀត​…​ចាប់​រក​ខ្មោច​យ​រ៍​អី ? ជាក់ស្តែង​រថយន្ត​អា​បា​កុង​៥​គ្រឿង​…​ដែល​ដឹក​រណា​យន្ត​ចូល​ព្រៃ​ទាំង​យប់​នៅ​ខេត្តរតនគិរី​…​ចាប់​បាន​៣​ថ្ងៃមុន​នេះ ដោះ​លែង​វិញ​បាត់​ហើយ​…​ព្រោះ​មាន​មេ​ប៉ូលិស​ខេត្ត​អន្តរាគមន៍ ។ មតិ​ខ្លះ​និយាយ​បែប​ឌឺដង​ថា​…​បើ ចាប់​ឧបករណ៍​ពិសេស​ទាំងនេះ​…​តើ​បាន​អ្នក​ណា​កាប់​ឈើ​ដឹក​ទៅ​ស្រុក​យួន​ទៀត ?…

គ្រឿងចក្រ​ដែល​ជា​ឧបករណ៍​សម្រាប់​ចូល​ព្រៃ​កាប់​ឈើ ដឹកឈើ​…​ពេល​ចាប់​បាន​ហើយ​…​ធ្វើ​ឱ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន​អបអរសាទរ​ក្រៃ​លែង​…

ប៉ុន្តែ​ចាប់​បាន​តែ​មួយ​ដង្ហើមចង្រិត​…​ស្រាប់តែ​ដោះ​លែង​វិញ​…​ទុក​ឱ្យ​ចូល​ព្រៃ​កាប់​ឈើ​ដឹកឈើ​បន្ត​ទៀត​…​ចាប់​រក​ខ្មោច​យ​រ៍​អី ?

ជាក់ស្តែង​រថយន្ត​អា​បា​កុង​៥​គ្រឿង​…​ដែល​ដឹក​រណា​យន្ត​ចូល​ព្រៃ​ទាំង​យប់​នៅ​ខេត្តរតនគិរី​…​ចាប់​បាន​៣​ថ្ងៃមុន​នេះ ដោះ​លែង​វិញ​បាត់​ហើយ​…​ព្រោះ​មាន​មេ​ប៉ូលិស​ខេត្ត​អន្តរាគមន៍ ។

មតិ​ខ្លះ​និយាយ​បែប​ឌឺដង​ថា​…​បើ ចាប់​ឧបករណ៍​ពិសេស​ទាំងនេះ​…​តើ​បាន​អ្នក​ណា​កាប់​ឈើ​ដឹក​ទៅ​ស្រុក​យួន​ទៀត ? យក​ដុល្លារ​ពី​យួន​…​វា​គ្រាន់​ជាង​ទុក​ឈើ​ចោល ។

ពិសេស​មន្ត្រី​ខ្លះ​នៅ​ច្រក​ទ្វារ​អូ​យ៉ា​ដាវ​…​ច្រក​ទ្វារ​វ៉ា​លឺ​-​ត្រពាំង​ស្រែ​នៃ​ស្រុក​ស្នួល​…​ច្បាស់​ជា​មិន​សប្បាយចិត្ត​ទេ​…​បើ​គ្មាន​ការ​ដឹកឈើ​ឆ្លងកាត់​…​បើ​ចាប់​ឧបករណ៍​កាប់​ឈើ​បានឈើ​ណា​ដឹក​ឆ្លងកាត់ ? ពិតជា​មិន​គាំទ្រ
អ្នក​ចាប់​ឡើយ ។

សូម​ស្រែក​ជ័យ​ឃោស​ថា​…​ប្រា​វ៉ូ !អ្នក​ដោះ​លែង ។ ជូនពរ​ជ័យ​ឱ្យ​អ្នកអន្តរាគមន៍​ដោះ​លែង​…​បាន​ឡើង
បុណ្យ ឡើង​ស័ក្តិ​កាន់តែ​ធំ​…​ឬ​មួយ​មិន​ចង់​ឡើង​ទេ​…​ខ្លាច​ឡើងបុណ្យ​ខ្ពស់​ផុត​លុយ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ