ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​ថ្មី​ចំនួន​៣ ជា​ភាសា​ខ្មែរ​ចាប់ផ្តើម​ចាក់​ប​ញ្ជាំ​ង​នៅ​លើ iflix កម្ពុជា ហើយ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រលាញ់​គាំទ្រ​ភាពយន្ត​ខ្មែរ ពេល​នេះ ភាពយន្ត​ផលិត​ដោយ​កូន​ខ្មែរ សម្រាប់​កូន​ខ្មែរ ឥឡូវនេះ​អ្នក​អាច​ទស្សនា​ដោយ​សេរី​នៅ​លើ iflix ។​ iflix…

រាជធានី​ភ្នំពេញ ៖ ស្រលាញ់​គាំទ្រ​ភាពយន្ត​ខ្មែរ ពេល​នេះ ភាពយន្ត​ផលិត​ដោយ​កូន​ខ្មែរ សម្រាប់​កូន​ខ្មែរ ឥឡូវនេះ​អ្នក​អាច​ទស្សនា​ដោយ​សេរី​នៅ​លើ iflix ។​

iflix សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​លើ​ពិភពលោក សម្រាប់​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន ចាប់ពី​ថ្ងៃនេះ​តទៅ នឹង​ចាប់ផ្តើម​ចាក់​ផ្សាយ​ខ្សែភាពយន្ត​ខ្មែរ​ថ្មី​ៗ ចំនួន​បី​នៅ​លើ​iflix កម្ពុជា​។​

​ឥឡូវនេះ អ្នក​អាច​ទស្សនា​ភាពយន្ត «​អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​» «​អ្នក​នាង​ម្ចាស់​ឡឺ​កឺ​» និង​«​ក្រមុំ​សៅកែ​» បាន​ដោយ​សេរី​នៅ​លើ​iflix​។ ភាពយន្ត​នេះ មាននៅ​ក្នុង​ចំណោម​ភាពយន្ត​ខ្មែរ​ចំនួន​១៦​ដែល មាន​ស្រាប់ និង​​កំពុង​មាន​ប្រជាប្រិយ​នៅ​លើ​ iflix​។ អ្វី​ដែល​លោក​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចូល​ទៅ​កាន់​គេហទំព័រ iflix.com និង ចុច​Just Play!

អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា លោក Harry Ward មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖ «​ពួក​យើង​សប្បាយ​ចិត្ត និង​មាន​មោទនភាព ដែល​មានឱកាស​បាន​រួមការ​ងារ​ជាមួយនឹង​ផលិតកម្ម​មហាហង្ស​។ វា​ពិតជា​សប្បាយ​​រីករាយ​យ៉ាង​ខ្លាំង ដែល​ពួក​យើង​អាច​ក្លាយជា​ដៃគូ​សហការ​គ្នា​យ៉ាង​ល្អ ក្នុង​ការ​ដាក់​បញ្ចាំង​ភាព​យន្ត​របស់​ផលិតកម្ម​មហាហង្ស ក្នុង​សេវាកម្ម​កម្សាន្ត​របស់​ពួក​យើង​។ ការ​សហការ​នេះ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​​ថា iflix កម្ពុជា មាន​បំណង​បង្ហាញ​ស្នាដៃ​របស់​កូន​ខ្មែរ រួម​ជាមួយ​ភាពយន្ត​ផ្សេង​ទៀត​របស់​យើង​នៅ​ទូ​ទាំង​ពិភពលោក​។ ពួក​យើង​ជឿជាក់​ថា អ្នក​ប្រើប្រាស់ ទាំងអស់​នឹង​ពេញចិត្ត​ភាពយន្ត និង​រឿង​ភាគ​ដ៏​អស្ចារ្យ​ជា​ច្រើន​បែប​ច្រើន​រសជាតិ ពី​ផលិតកម្ម មហាហង្ស​» ។​

​ប្រធាន​ផ្នែក​គ្រប់គ្រង​នៃ​ផលិតកម្ម មហាហង្ស លោក អិន សុ​ភិន បាន​បន្ថែម​ថា​៖ « iflix ដែល​ជា សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​លើ​ពិភពលោក សម្រាប់​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន គឹ​ជា​ដៃគូ​ដ៏​ពិសេស សម្រាប់​ពួក​យើង​​ក្នុង​ការ​រួមការ​ងារ​ជាមួយ​គ្នា​។ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់ ក្នុង​ការ​សហការ​នេះ ព្រោះ​វា​បាន​បង្ហាញ​​ពី​ការ​គាំទ្រ​ឧស្សាហកម្ម​ខ្សែភាពយន្ត​របស់​កម្ពុជា ដែល​ផ្តល់​ជូន​សេវាកម្ម និង​គុណភាព ដ៏​ពិសេស ជូន​ទៅ​ដល់​ទស្សនិកជន​។ ខ្ញុំ​សង្ឃឹមថា ការ​រួម​សហការ​នេះ នឹង​មាន​ភាព​យូរ អង្វែង ដែល​នឹង​ធ្វើ​ឲ្យ​ឧស្សាហ​កម្ម​ខ្សែភាពយន្ត​ខ្មែរ​រីក​ចម្រើន​ទៅ​មុខ​។​

​រឿង​ទើប​ចេញ​៖
១- អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​
ប្រភេទ​៖ កំប្លែង​បែប​មនោសញ្ចេតនា​
​តួអង្គ​៖ Shahkrit Yamnarm (​កំពូល​តារា​សម្តែង​ជនជាតិ​ថៃ​) Piyamarth Phounpaseuth, Thana Tantranon, Chong Van Dong, ខា វ៉ៃ​ហាំ​ង (​តារា​សម្តែង​ខ្មែរ ដែល​កំពុង​មាន​ប្រជាប្រិយ ភាព​)

២- អ្នក​នាង​ម្ចាស់​ឡឺ​កឺ​
​ប្រភេទ​៖ មនោសញ្ចេតនា​
​តួអង្គ​៖ សុខ សោ​ម៉ា​វ​ត្តី (​តារា​សម្តែង​ដែល​មាន​ប្រជាប្រិយភាព​) លឹ​ម រ​ដ្ឋា អូន ឧស្សាហ៍ ជា វ​ណ្ណា​រិ​ទ្ធិ​

៣- រឿង ក្រមុំ​សៅកែ​
​ប្រភេទ​៖ កំប្លែង​បែប​មនោសញ្ចេតនា​
​តួអង្គ​៖ កែវ ស្រី​នាង (​តារា​សម្តែង​ដែល​មាន​ប្រជាប្រិយភាព​) សុវណ្ណ គិ​រិ អ៊ុ​ន សុធា អូន ឧស្សាហ៍​

 

ភាពយន្ត​ខ្មែរ​ចំនួន​១៦​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​នៅ​លើ​iflix កម្ពុជា​ ៖ ១. អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​, ២. អ្នក​នាង​ម្ចាស់​ឡឺ​កឺ​, ៣.​ក្រមុំ​សៅកែ​, ៤. ផ្លូវ​មរណៈ​, ៥. ក្រមុំចាស់​ប៉ះ​ក្មេង​ស្ទាវ​, ៦. អា​មោក​លក់​ម៉ាំ​, ៧. អ្នក​ម្តាយ​កំពូល​, ៨. សួស្តី​លោក​គ្រូក​ម្លោះ​, ៩. ខ្មោច​ទឹក​, ១០. ខ្មោច​ថតកុន​, ១១. អា​ព្រឿ​ង​ងាប់​ហើយ​, ១២. អភូតហេតុ​ស្នេហ៍ (​រឿង​ភាគ​ទូរទស្សន៍​), ១៣. ម្ចាស់​គំនុំ​ម្ចាស់​ស្នេហ៍ (​រឿង​ភាគ​ទូរទស្សន៍​), ១៤. ពេជ្រ​ក្នុង​បេះដូង (​រឿង​ភាគ​ទូរទស្សន៍​), ១៥. អច្ឆរិយៈ​ស្នេហ៍​(​រឿង​ភាគ​ទូរទស្សន៍​), និង ១៦.​ឆ្អែតចិត្ត (​រឿង​ភាគ​ទូរទស្សន៍​)។

​ឥឡូវនេះ ភាពយន្ត​ទាំង​អស់នេះ អាច​ឲ្យ​អតិថិជន​ជាង​មួយ​ពាន់​លាន​នាក់​នៅ​ជុំវិញ​តំបន់​អាស៊ី ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក ស្វែង​រកបាន​នៅ​លើ​iflix ដែល​ជា​អ្នក​នាំមុខ​ផ្នែក​សេវាកម្ម​កម្សាន្ត​។ ilfix បាន​ផ្តល់​ជូន​អតិថិជន នូវ​ភាពយន្ត​ហូ​លី​វូ​ដ ភាពយន្ត​ក្នុងស្រុក ភាពយន្ត​ភាគ កម្មវិធី​ផ្តាច់មុខ និង​កម្មវិធី ដែល​ទើបតែ​ទទួល​ពានរង្វាន់ ហើយ​ក្នុង​ពេល​ឥឡូវនេះ អ្នក​ប្រើប្រាស់​ថ្មី​ទាំងអស់ ដែល​ធ្វើការ​ជាវ​ប្រចាំ លោក​អ្នក​អាច​ប្រើ​សេវាកម្ម​នេះ បាន​រហូត​ដល់​៥​ឧបករណ៍​រួម​ទាំង​ទូរស័ព្ទ កុំព្យូទ័រ ថេ​ប្លេ​ត និង​ទូរទស្សន៍ ដែល​ធ្វើ​ឱ្យ «​ការ​កម្សាន្ត​របស់​អ្នក អ្នកជា​អ្នកគ្រប់គ្រង​»​។​

​សូម​បញ្ជាក់​ថា iflix គឺជា​សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុង​ទីផ្សារ ដែល​កំពុង​រីក​ចម្រើន ផ្តល់​​ជូន​នូវ ជម្រើស​ជា​ច្រើន និង​ទូលំទូលាយ​ដល់​អតិថិជន​ក្នុង​ការ​ទស្សនា​កម្មវិធី​ទូរទស្សន៍ ខ្សែភាពយន្ត ភាពយន្ត ក្នុងស្រុក ការ​ផ្សាយ​បន្ត​ផ្ទាល់ ព័ត៌មាន​ទាន់​ហេតុការណ៍​នៅ​ជុំវិញ​ពិភពលោក មិន​ថា​នៅ​កន្លែង​ណា ពេល​ណា លោក​អ្នក​ទាញ​យក​បាន គ្រាន់តែ​លោក​អ្នក​ភ្ជាប់​ជាមួយនឹង​ឧបករណ៍ ដែល​មាន អ៊ី​ន​ធើ​ណេ​ត​។​

​បង្កើត​ឡើងជា​ពិសេស សម្រាប់​អតិថិជន​ជាង​មួយ​ពាន់​លាន់​នាក់​ក្នុង​ទីផ្សារ ដែល​កំពុង​រីក​ចម្រើន ឥឡូវ​នេះ​ iflix ​ផ្តល់​ជូន​ភាព​ពិសេស​ពីរ​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់ តាម​រយៈ iflixFREE និង ការ​ផ្តល់​ជូន​iflixVIP​។ iflix គឺ​កំពុង​តែ​ដំណើរការ​សម្រាប់​អតិថិជន​ក្នុង​ប្រទេស ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន ថៃ ប្រុយ​ណេ ស្រី​លង្កា ប៉ា​គី​ស្ថាន មី​យ៉ា​ន់​ម៉ា វៀតណាម ម៉ា​ឌី​វ គុយ​វេ​ត បា​រ៉េ​ន អា​រ៉ាប់ ជូ​ដ​ន់ អ៊ី​រ៉ា​ក់ លេ​បាណ​ន់ អេ​ហ្សី​ប សូ​ដង់ កម្ពុជា នី​ហ្កើ​រ៉េ​ន កេ​ន​យ៉ា ហ្កា​ណា នេ​ប៉ា​ល់ បង់​ក្លា​ដេ​ស ហ្សី​ម​បាប​វ៉េ ម៉ូ​រ៉ូ​កូ តាន់​ហ្សា​នី និង​អូ​ហ្កា​ដា​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ