ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sane សល់​កុងត្រា​ជាមួយ​មេឃ​ខៀវ២​ឆ្នាំ​កន្លះ​ទៀត ​តែ​ពេល​នេះ​គេ​បោះពាក្យ​ឡើង​ចាក់​ដោត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​២២​ឆ្នាំ ដែល​បាន​មក​លេង​នៅ Man City កាលពី​ឆ្នាំ​២០១៦…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​២២​ឆ្នាំ ដែល​បាន​មក​លេង​នៅ Man City កាលពី​ឆ្នាំ​២០១៦ និង​ជា​កីឡាករ​ទី​មួយ​ទិញ​ដោយ​គ្រូបង្វឹក លោក Pep Guardiola បាន​និយាយ​ពី​ទំនោរ​ចិត្ត​ចង់​បន្ត​នៅ​ក្លិប​មេឃ​ខៀវ​នៅ​ថ្ងៃ​អនាគត ។

Leroy Sane ពេល​នេះ​នៅ​សល់​កុងត្រា​២​ឆ្នាំ​កន្លះ​ទៀត​ទម្រាំ​តែ​ផុត តែ​រូបគេ​បាន​បង្ហើប​ឲ្យ​ហើយ​ស្តី​ពី​ការ​បន្ត​នៅ​លេង​ឲ្យ​ក្លិប​មេឃ​ខៀវ ។

Sane បាន​និយាយ​ថា​៖«​តាំងពី​ដើម​ពេល​ខ្ញុំ​មក​លេង​នៅ​ទី​នេះ​ភ្លាម ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ។ ខ្ញុំ​ចូល​ចិត្តនឹង​លេង​រួម​គ្នា​ជាមួយនឹង​គ្រូបង្វឹក កីឡាករ​ដទៃ​ផ្សេង​ទៀត ព្រោះ​ពួក​គេ​ពិតជា​អស្ចារ្យ​ណាស់ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ពួក​គេ​ជា​មនុស្ស​ល្អ ។ ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​នៅផ្ទះ​អ៊ីចឹង ហើយ​ពិត​ណាស់​គឺ​ខ្ញុំ​អាច​ចុះ​កុងត្រា​នៅ​បន្ត​ទៀត​»​។

Sane បាន​បន្ត​ថា​៖«​បើ​ទោះជា​ខ្ញុំ​មិនសូវ​បាន​លេង​ក៏​ដោយ ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្តនឹង​នៅ​ទី​នេះ ដើម្បី​លេង​ឲ្យ​ក្លិប​នេះ និង ធ្វើការ​ជាមួយនឹង​កីឡាករ​ដទៃ​ទៀត និង គ្រូបង្វឹក​។ ពួក​គេ​សុទ្ធតែ​ល្អ​ៗ»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Sane បាន​ត្រឡប់​មក​លេង​ជាមួយនឹង​ក្រុម Man City វិញ​ហើយ សម្រាប់​ការ​ចាប់ផ្តើម​រដូវ​កាល​យឺត​ៗ ដែល​រូបគេ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​គ្រប់ការ​ចង់បាន​របស់​លោក Guardiola ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ