ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​មួយ​គ្រឿង​ពេញទំហឹង ខ្ទាត​ទាំង​ម៉ូតូ និង​ស្រី​ស្រស់​ជា​ច្រើន​ម៉ែត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​កំពុង​តែ​បើកបរ​ម៉ូតូ​ធ្វើ​ដំណើរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​ត្រូវ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង បាន​បើក​ជ្រុល​ទៅ​បុកពេញទំហឹង​ បណ្តាល​អោយ​នារីជា​អ្នក​បើកបរ​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​រថយន្ត​បាន​បើក​គេច​បាត់ ដោយ​បន្សល់​ទុក​តែ​ស្លាក​លេខ​នៅ​​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​កំពុង​តែ​បើកបរ​ម៉ូតូ​ធ្វើ​ដំណើរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​ត្រូវ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង បាន​បើក​ជ្រុល​ទៅ​បុកពេញទំហឹង​ បណ្តាល​អោយ​នារីជា​អ្នក​បើកបរ​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​រថយន្ត​បាន​បើក​គេច​បាត់ ដោយ​បន្សល់​ទុក​តែ​ស្លាក​លេខ​នៅ​​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ជិត​វិទ្យាល័យ​ទួល​ទំពូង ផ្លូវ​៤៣២ កែង​និង​១៥៥​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​ម្នាក់​មិន​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​បើកបរ​ម៉ូតូ​ម៉ាក​ហ្សូ​មមើ អិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១FR-៨៣៣៧​ ធ្វើ​ដំណើរ​តាម​ផ្លូវ​៤៣២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា​បួន​ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AH-០៨៥៨ ធ្វើ​ដំណើរ​តាម​ផ្លូវ​៤៣២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ដូច​ហោះ បាន​ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ខ្ទាត​ទាំង​ម៉ូតូ និង​នារី​ជា​អ្នកបើកបរ​ម៉ូតូ​ជិត​១០​ម៉ែត្រ បោក​ក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង​តែ​ម្តង ។

ភ្លាម​ៗ​នោះ​ដែរ នារី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​មួយ​ចំហៀង​ខាងឆ្វេង ។

ដោយឡែក​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រវិ​ញ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ឡើយ គឺ​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ស្លាក​លេខ​ជាប់​ជាមួយ​និង កាង​រថយន្ត​នៅ​និង​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន​ចុះ​ទៅ​ទៅ​កន្លែង​កើត រួច​ហើយក៍​បាន​ធ្វើ​វាស់វែង​យក​ម៉ូតូ​និង​ស្លាក​លេខ​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​អោយ​ម្ចាស់​រថយន្ត​ខាងលើ​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ជាមួយ​និង​ជន​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ