ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហោ​ស្មា​ត​ហ្វូ​ន​ចិន​កំពុង​ជំរុញការវាយលុកទីផ្សារស្មា​ត​ហ្វូ​ន​ពិភពលោក

5 ឆ្នាំ មុន

យោង​តាម​ក្រុមហ៊ុន Gartner បាន​ឲ្យ​ដឹង​ថា កាលពី​ត្រីមាស​ទី​៣​ នា​ឆ្នាំ​២០១៨​នេះ យីហោ​ស្មា​ត​ហ្វូ​ន​ចិន​ដូច​ជា Huawei និង Xiaomi បាន​ជួយ​ជំរុញ​ដល់​ការ​លក់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក…

យោង​តាម​ក្រុមហ៊ុន Gartner បាន​ឲ្យ​ដឹង​ថា កាលពី​ត្រីមាស​ទី​៣​ នា​ឆ្នាំ​២០១៨​នេះ យីហោ​ស្មា​ត​ហ្វូ​ន​ចិន​ដូច​ជា Huawei និង Xiaomi បាន​ជួយ​ជំរុញ​ដល់​ការ​លក់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក ។
ក្រុមហ៊ុន​វិភាគ​ខាងលើ​កត់សម្គាល់​ទៀត​ថា ការ​លក់​ស្មា​ត​ហ្វូ​ន​ទៅ​អ្នក​ប្រើប្រាស់​បាន​កើនឡើង​១,៤%​កាលពី​ត្រីមាស​ទី​៣​នា​ឆ្នាំ​២០១៨ មក​ស្មើនឹង​៣៨៩​លាន​គ្រឿង ។

នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Anshul Gupta នៅ Gartner បាន​និយាយ​ថា ៖« ប្រសិនបើ​យើង​ដក Huawei និង Xiaomi ចេញពី​បញ្ជី​អ្នកលក់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក​នោះ ការ​លក់​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​អ្នក​ប្រើប្រាស់​បាន​ធ្លាក់​ចុះ​៥,២%​។ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​ចិន​ធំ​ៗ​បាន​បង្កើន​ការ​លក់​របស់​ពួក​គេ​ក្នុង​ទីផ្សារ​ថ្មី​ៗ​កាលពី​ត្រីមាស​ទី​៣​នា​ឆ្នាំ​២០១៨ ព្រោះតែ​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប មាន​កាមេរ៉ា​ទំនើប និង​ស្គ្រី​ន​ដែល​មានគុណ​ភាព​ខ្ពស់​ជាដើម »​។

ខណៈ​ដែល​ការ​លក់​ស្មា​ត​ហ្វូ​ន​បាន​ធ្លាក់​ចុះ​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ភាគច្រើន Huawei មើលឃើញ​តម្រូវការ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​កើនឡើង​ដល់​ទៅ​៤៣%​កាលពី​ត្រីមាស​ទី៣​នា​ឆ្នាំ​នេះ ។ Huawei បន្ត​ជា​យីហោ​លេខ​មួយ​ក្នុង Greater China និង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​បី​ក្នុង​ទីផ្សារ​អឺរ៉ុប​ផង​ដែរ ។

ក្រុមហ៊ុន Gupta បាន​បន្ត​ថា ៖« ចន្លោះ​រវាង Samsung និង Huawei បន្ត​ខិត​ជិត​គ្នា​ខណៈ​ដែល Huawei ពង្រីក​យ៉ាង​លឿន​ដោយ​វិនិយោគ​លើ​ការ​រ​សាង​យីហោ និង​ការ​ចែកចាយ​ក្នុង​ទីផ្សារ​ថ្មី​ៗ​នៅ​មជ្ឈិម​បូព៌ា អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​អាហ្វ្រិក​ជាដើម »​។

ការ​លក់​របស់ Samsung បាន​ធ្លាក់​ចុះ ១៤% នៅ​ត្រីមាស​ទី​៣​។ Galaxy S9, S9+ និង Note 9 ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​បង្កើន​តម្រូវការ​ក្នុង​ឆ្នាំ​២០១៨ ហើយ​ស្មា​ត​ហ្វូ​ន​តម្លៃ​មធ្យម និង​ទាប​របស់​ពួក​គេ​បន្ត​ជួបនឹង​ការ​ប្រកួតប្រជែង​ពី​យីហោ​ចិន​ធំ​ៗ​ផង​ដែរ ។

ដោយ​ការ​លក់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​បាន​ងាក​ទៅ​ផ្តោត​លើ​បច្ចេកវិទ្យា​ថ្មី​ៗ​ដូច​ជា 5G និង​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន ដើម្បី​ស្វែងរក​ភាព​ខុស​ប្លែក​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ