ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់ iPhone XR ដាំ​ក្បាល​ចុះ​ពេក​ពេល​នេះ Apple បន្ទាប​តម្លៃ

5 ឆ្នាំ មុន

លោក Tim Cook ជួបនឹង​ព័ត៌មាន​កាន់តែ​មិនល្អ​ឡើង បន្ទាប់​ពី​ការ​លក់​បញ្ចុះតម្លៃ​ទូរស័ព្ទ iPhone XR របស់ ​Apple អាច​មើលឃើញ​បាន​លើ​គេហទំព័រ​…

លោក Tim Cook ជួបនឹង​ព័ត៌មាន​កាន់តែ​មិនល្អ​ឡើង បន្ទាប់​ពី​ការ​លក់​បញ្ចុះតម្លៃ​ទូរស័ព្ទ iPhone XR របស់ ​Apple អាច​មើលឃើញ​បាន​លើ​គេហទំព័រ​ Apple ព្រម​ជាមួយនឹង​ព័ត៌មាន​ដែល​បាន​ឲ្យ​ដឹង​ថា ការ​លក់​មិន​ជួបនឹង​ការ​គិត​របស់ Apple ឡើយ ។

ព័ត៌មាន​ថ្មី​នេះ​ចេញ​មក​ពី​ក្រុមហ៊ុន Japan Display ដែល​បាន​កាត់​បន្ថយ​ការ​ព្យាករ​លើ​ការ​លូតលាស់​កាលពី​ឆ្នាំ​មុន និង​បាន​កាត់​បន្ថយ​ផលិតកម្ម​ស្គ្រី​ន ព្រមទាំង​ការ​ព្យាករ​របស់​ខ្លួន​សា​ជា​ថ្មី​ម្តងទៀត ។

ក្រុមហ៊ុន GizmoChina បាន​ឲ្យ​ដឹង​ថា ​សម្រាប់ Japan Display ប្រមាណ​៨០%​នៃ​ប្រាក់​ចំណូល​​សរុប​មាន​ប្រភព​មក​ពី​ផលិតកម្ម​ស្គ្រី​ន​ស្មា​ត​ហ្វូ​ន ។ ប្រាក់​ចំណូល​ភាគច្រើន​គឺ​ពឹងផ្អែក​លើ​អាជីវកម្ម​ជាមួយនឹង Apple ។

កាលពីមុន​ក្រុមហ៊ុន​នេះ​ដែល​ហៅ​កាត់​ថា JDI ព្យាករណ៍​ថា នឹង​មានការ​លូតលាស់​ប្រមាណ​ពី ១០​ទៅ​២០% ។ ប៉ុន្តែ​កាលពី​ខែ​មុន ក្រុមហ៊ុន​នេះ​បាន​បន្ទាប​តម្លៃ​មក​ស្មើនឹង​ចន្លោះ​ពី ៥​ទៅ​១៥%​វិញ ។

Apple មិន​បាន​និយាយ​ជា​ផ្លូវការ​ទេពី​ចំនួន​លក់ iPhone ពិតប្រាកដ ហើយ​លោក Tim Cook និង​ក្រុមការងារ​របស់​លោក ក៏​នឹង​មិន​ប្រាប់​ពី​ចំនួន​លក់ iPhone ក្នុង​របាយការណ៍​ប្រាក់​ចំណូល​ប្រចាំត្រីមាស​ដែរ ។ ការ​លក់​បញ្ចុះតម្លៃ​លើ​អុ​ី​ន​ធើ​រ​ណេ​ត​មាន​ដល់​ទៅ ៣០០​ដុល្លារ​សម្រាប់ iPhone XR ។

គួរ​បញ្ជាក់​ដែរ​ថា ប្រមាណ​មួយ​ខែ​បន្ទាប់​ពី​ការ​ចេញ​លក់ តម្លៃ​iPhone XR ត្រូវ​បាន​កាត់​បន្ថយ​អស់​៤០%​ទៅ​ហើយ​។ Apple ប្រៀប​ដូច​ជា​លាក់​ពី​ចំនួន​លក់​ពិតប្រាកដ ប៉ុន្តែ​ភស្តុ​តាង​ទាំងអស់​កំពុង​តែ​ចង្អុលបង្ហាញ​ពី​ទិស​ដៅ​តែ​មួយ​ទេ ហើយ​វា​កាន់តែ​ធ្លាក់​ចុះ​ទៅ​ទៀត បើ​ធៀប​នឹង​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ