ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គ្នា​ហើយ​ ​អ្នក​ណា​ដេក​ដួល​​អត់​​ខ្ចី​ខ្វល់​…​ លោក​ប៉ូលិស​បើកទ្វារ​ឡាន​រត់​បាត់​​ស្រមោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​​​​ឡិច​ស៊ី​សមួយ​គ្រឿង បើកបរ​ដោយ​មនុស្ស​មួយ​ក្រុម​ មាន​ពាក់​ឯកសណ្ឋាន​ជា​ មន្ត្រី​​នគ​រ​បាល​ និង​ស៊ី​វិល​ ដោយ​បើក​​ក្នុង​ល្បឿន​លឿ​ន​​បត់​ឆ្លងផ្លូវ​ភ្លាម​ៗ​មិន​ស៊ី​ញ៉ូ បណ្តាល​ឱ្យ​យុវ​ជន​​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿងកំពុង​ធ្វើដ​ំណើរ​បញ្ច្រាសទិស​​គ្នា ​ក្នុង​ល្បឿន​យ៉ាង​​លឿនដែរនោះ…

រាជធានីភ្នំពេញ ៖ រថយន្ត​​​​ឡិច​ស៊ី​សមួយ​គ្រឿង បើកបរ​ដោយ​មនុស្ស​មួយ​ក្រុម​ មាន​ពាក់​ឯកសណ្ឋាន​ជា​
មន្ត្រី​​នគ​រ​បាល​ និង​ស៊ី​វិល​ ដោយ​បើក​​ក្នុង​ល្បឿន​លឿ​ន​​បត់​ឆ្លងផ្លូវ​ភ្លាម​ៗ​មិន​ស៊ី​ញ៉ូ បណ្តាល​ឱ្យ​យុវ​ជន​​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿងកំពុង​ធ្វើដ​ំណើរ​បញ្ច្រាសទិស​​គ្នា ​ក្នុង​ល្បឿន​យ៉ាង​​លឿនដែរនោះ ក៏ជ្រុល​​បុក​រថយន្ត​ចំហៀង​ខាងស្តាំ​​ដួល​​អូស​របួស​​សន្លប់រ​ណូ​ក​រណែល​ពេញ​ផ្លូវ ។  ​ហេតុការណ៍​នេះ  ​កើតឡើង​កាលពី​វេលា​ម៉ោង១០​​និង​១៥​​នាទី​យប់​ថ្ងៃ​ទី១២ ធ្នូ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6A កែង​​ផ្លូវបត់​ឡើង​មក​ស្ពានដែក​បា​​ឡេ សង្កាត់​ជ្រោយចង្វារ​​ ខណ្ឌ​ជ្រោយចង្វារ ​។ ​

ប្រភពឱ្យដឹងថា ​ភាគី​ខាង​រថយន្ត គឺម៉ាកឡិចស៊ីស​RX330 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U​-63​85​ បើក​ដោយ​បុរស​មួយ​ក្រុម​មាន​គ្នា​៤​​​នាក់ បានរងការ​ខូចខាត​មួយ​មួយ​ចំហៀង​ខាងស្ដាំ​ តែមនុស្ស​មិន​អី​នោះ​ទេ ។ ដោយឡែក ខាង​​ម៉ូតូ​គឺ​​​សង់​ប៊ិ​ច​សេ​110 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1CE:0700​ បើកបរ​ដោយ​យុវជន​3​នាក់ (រង​របួសធ្ងន់) ​និង​​​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ម៉ាក MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1FZ-6841 ជិះ​ដោយ​យុវជន​២​នាក់ រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។

ប្រភព​ពី​ជន​រង​គ្រោះ​និង​​អ្នក​ឃើញ​ហេតុការណ៍​​ ដែល​ជួយ​ដេញ​ឃាត់​រថយន្ត​​ បាន​ប្រាប់​​ថា មុន​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​រថយន្ត​​ បត់​ឆ្វេង​ឆ្លង​ចូល​ផ្លូវ​ឡើង​ ទៅ​ស្ពានដែក​បា​ឡេ ភ្លាម​ៗ​ដោយ​មិន​បាន​ស៊ី​ញ៉ូ ធ្វើ​ឲ្យ​ម៉ូតូ​រង​គ្រោះ​ទាំង​២​គ្រឿង​ បណ្តាល​ឱ្យ​ដួល​​សន្លប់​ស្តូកស្តឹង​ពេញ​ថ្នល់​របួសធ្ងន់​៤​នាក់​និង​ស្រាល​ម្នាក់ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ​។

ភ្លាម​ៗ​ ខាងរថយន្ត​​​​មិន​បាន​ឈប់​​ដោះស្រាយទេ ​​បាន​បន្ថែម​ល្បឿន​បើក​ឡើង​ស្ពាន​រត់គេច​ខ្លួន ​រហូត​ទៅ​ដល់​ផ្លូវជាតិ​លេខ​5 ទល់មុខ​​​មន្ទីរពេទ្យ​សម្តេចឪ ខណ្ឌឫស្សីកែវ ក៏​ត្រូវ​អ្នក​ឃើញ​ហេតុ​ការ​ណ៍ឃាត់​ជាប់ តែ​ម្តង ។ ភ្លាម​ៗ ឃើញ​មាន​វត្តមាន អ្នក​នៅ​ក្នុង​រថយន្ត​ស្លៀកពាក់​ឯកសណ្ឋាន​​នគរបាល ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​​ និងរថយន្ត​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​វាស់វែង​ប្រគល់​ទៅ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង ​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​ នៅ​ស្នងការដ្ឋាន​​នគ​បាលច​រាច​ណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំការ​​ដោះស្រាយ​ ។

អត្ថបទសរសេរ ដោយ