ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​ទាំងស្រុង​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​លើកដៃ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី ដែល​មាន​២​មាត្រា​ជា​ស្ថាពរ ដោយ​សម្លេង​១១៥​នៃ​ចំនួន​សមាជិក​សភា​ទាំងមូល ។ ការ​ធ្វើ​ពិភាក្សា និង​អនុម័ត​ច្បាប់​នេះ​ក្នុង​បន្ត​សម័យប្រជុំ​លើក​ទី​១​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ក្រោម​អធិបតីភាព សម្តេច…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​លើកដៃ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី ដែល​មាន​២​មាត្រា​ជា​ស្ថាពរ ដោយ​សម្លេង​១១៥​នៃ​ចំនួន​សមាជិក​សភា​ទាំងមូល ។

ការ​ធ្វើ​ពិភាក្សា និង​អនុម័ត​ច្បាប់​នេះ​ក្នុង​បន្ត​សម័យប្រជុំ​លើក​ទី​១​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ក្រោម​អធិបតីភាព សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។ សម័យប្រជុំ​រដ្ឋសភា​នេះ​គេ​មិន ឃើញ​មាន​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ សួង​មហាផ្ទៃ សម្តេច ពិជ័យ​សេនា ទៀ បាញ់ នោះ​ទេ ។

ការ​អនុម័ត​ច្បាប់​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បើកផ្លូវ​ដល់​អ្នកនយោបាយ​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ក្នុង​ការ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផង​ដែរ ។ ប៉ុន្តែ​ការ​បើ​ផ្លូវ​នេះ​ត្រូវ អនុលោម​តាម​ខ្លឹមសារ​នៃ​ច្បាប់ ។

លោក​ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​បាន​លើក​ឡើង​ថា ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​៣​ដង​មក​ហើយ ។ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​នេះ ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​សមាជិក​រដ្ឋសភា​ចំនួន​៨៧​រូប ហើយ​ការ​មាន​គោលដៅ​សំខាន់​ៗ គឺ​បញ្ជាក់​ឲ្យ​ច្បាប់​តាម​ផ្លូវច្បាប់​អំពី​ករណី​បុគ្គល​ដែល ត្រូវ​បាន​តុលាកា​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ ។

បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាង​លើក​អាច​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ តាម​ច្បាប់​នេះ ។ វិ​សោ​ធ​កម្ម​ច្បាប់​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស​នីតិរដ្ឋ​ព្រមទាំង លើកកម្ពស់​ស្មារតី បង្រួបបង្រួម​ជាតិ​ផង​ដែរ ។ លោក​បន្ត​ថា​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ចំនួន​៨៧​រូប​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​ជា​សេចក្តី​ស្នើ​ច្បាប់​មាត្រា​៤៥​ថ្មី​(​ស្ទូ​ន​មួយ​) ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។

ចំណែក​លោក ជាម យៀ​ប តំណាង​ម្ចាស់​ហត្ថលេខី​បាន​លើក​ឡើង​ថា សេចក្តី​វិសោធនកម្ម​ច្បាប់​នេះ​នឹង​ត្រូវ​ប​ញ្ជូ​ល​ទៅ​កាន់​រាជរដ្ឋាភិបាល​តាម​ច្បាប់​កំណត់ ។ លោក​បន្ត​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ គឺជា​លើក​ទី​៣​ហើយ ។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ធ្វើ​មិន​ស្ថិត​ក្រោម​គំនាប​ពី​បរទេស​នោះ​ទេ ។ គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ ដើម្បី​ធ្វើការ​បង្រួបបង្រួម​ជាតិ​សណ្តោស​ប្រណី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គោរព​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ក៏​ដើម្បី​ពង្រឹង​តួនាទី និង​ការ​ទទួល​សុខ​ត្រូវ​របស់​គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រប​តាម​ការ​សភាព​ការ​វិវត្តន៍​របស់​សង្គម​កម្ពុជា និង​ស្រប​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ព​ហ​បក្ស និង​ព្រមទាំង ពង្រឹង​សន្តិសុខ​ជាតិ​ឯករាជ្យ អធិបតេយ្យភាព ។ លោក​បាន​បន្ត​ថា មូលហេតុ​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ គឺ​ដើម្បី​ធានា​ភាព​ច្បាស់លាស់​របស់​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​ជាប់​ខ្ពស់​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​នេះ​ស្រប​តាម​គោលការណ៍ នីតិរដ្ឋ ដើម្បី​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ក៏​ដូច​ជា ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

លោក​បញ្ជាក់​ថា «​យើងខ្ញុំ​ទាំងអស់​គ្នា​ដែល​ជា​តំណាងរាស្ត្រ​ហត្ថលេខី​ដូច​ជា មាន​បញ្ជីរាយនាម​នេះ​យល់​ឃើញ​ថា ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម​បន្ថែម​ដោ យ​ត្រូវ​ថ្វាយ​ព្រះ​មហា​ក្ស​ស​ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់​បំផុត​នូវ​ព្រះរាជ​តួនាទី​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ក្នុង​ការ​ផ្តល់​នី​តី​សម្បទា​ឡើង​វិញ ចំពោះ​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​កំពូល​សម្រេច​ហាមឃាត់​កា​ធ្វើ​សកម្មភាព​នយោបាយ​តាម​អំណាច​សាលដីកា ហើយ​ដែល​អ្នកនយោបាយ​ទាំងនោះ​មិន​បាន​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង នឹង​ផលប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដូច​ជា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​នីតិរដ្ឋ និង​សន្តិសុខ​ជាតិ​» ។

សូម​ជម្រាប​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន​កាលពី​ថ្ងៃ​ទី​១២ ធ្នូ​បាន​បញ្ជាក់​ថា សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​នេះ​មិន​ធ្វើ​សម្រាប់​គណបក្ស​នយោបាយ ឬ​ក្រុម​ណាមួយ​ទេ ពោល គឺ​មិន​សម្រាប់​ក្រុមប្រឆាំង​ដែល​កំពុង​ជាប់​បម្រាម​របស់​តុលាការ​កំពូល​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ