តាមប្រភពពី Oddity Central បានឲ្យដឹងថា អ្នកជំនួញវៀតណាមម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹងទង្វើដ៏ប្លែករបស់គាត់ ដែលទម្លាប់ពាក់មាសធំៗ ទម្ងន់ដល់១៣គីឡូក្រាមជារៀងរាល់ថ្ងៃ និង គ្រប់ពេលវេលា ។ ហេតុតែខ្លាចមានចោរប្លន់ សុខចិត្តជួលអង្គរក្ស៥នាក់ អមជាប់ខ្លួនជានិច្ច ។
លោក Tran Ngoc Phuc អាយុ៣៦ឆ្នាំ បានធ្វើឱ្យសារព័ត៌មានទ្រាំ មិនចុះផ្សាយមិនបានកាលពីសប្តាហ៍មុន ក្រោយពីមានវីឌីអូមួយបង្ហោះចូលក្នុង YouTube បង្ហាញពីមាសពាក់ជ្រែកខ្លួនរបស់លោក។ គេឃើញលោកមានពាក់ខ្សែ.ក ដូចច្រវ៉ាក់សោម៉ូតូ ខ្សែដៃធំៗ គប់ក្បាលបែក និងចិញ្ចៀនយក្ស ដែលមានទម្ងន់សរុប១៣គីឡូក្រាម ។
លោក Phuc ជឿជាក់ថា ការពាក់មាសច្រើនបែបនេះ គឺនាំសេចក្តីសុខ និងសំណាងល្អមកដល់លោក បើទោះបីជាធ្ងន់បន្តិចក៏ដោយ ។ លោកប្រាប់ថា គ្រឿងអលង្ការទាំងអស់របស់លោក គឺធ្វើពីមាសសុទ្ធ ដែលក្នុងនោះ ខ្សែ.កមានទម្ងន់៥គីឡូក្រាម ខ្សែដៃធំៗពីរខ្សែ មានទម្ងន់ម្ខាង៥គីឡូក្រាម និងចិញ្ចៀនមានទម្ងន់៥០០ក្រាម ។ សរុបទាំងអស់លើខ្លួន មានទម្ងន់ជាង១៣គីឡូក្រាម ដែលមានតម្លៃជាង៥៥ម៉ឺនដុល្លារអាមេ
រិក។
អ្នកជំនួញវ័យក្មេងរូបនេះថា លោកចាប់ផ្តើមពាក់មាសធ្ងន់ៗលើខ្លួនតាំងពី៥ឆ្នាំមុន ក្រោយពេលគ្រូទាយហុងស៊ុយថា ការពាក់មាសអាចជួយលោកឲ្យមានសំណាងល្អ និងរកស៊ីមានបាន ។ នៅពេលនេះ លោកគ្រោងនឹងបញ្ជាឲ្យគេធ្វើអាវមាស និងមួកមាសឲ្យលោក សម្រាប់ពាក់នៅថ្ងៃខាងមុខ។
គួរបញ្ជាក់ផងដែរថា លោក Phuc គឺជាម្ចាស់ក្លិបខារ៉ាអូខេប្រណិតមួយ នៅក្នុងក្រុងហូជីមិញ ហើយធ្លាប់ត្រូវប៉ាន់ក្នុងការលក់ប្រេងតាំងពីនៅអាយុ២០ឆ្នាំ ។ កាលនោះ លោកដើរខ្ចីលុយបងប្អូនមកទិញប្រេងទុក ដើម្បីលក់វិញក្នុងតម្លៃថ្លៃពេលទីផ្សារឡើង ។ ការរកស៊ីរបស់លោកចេះតែទៅមុខ ទើបបានជាលោកមានលុយច្រើនបែបនេះ ។
ចែករំលែកព័តមាននេះ