ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​… បុរស​ម្នាក់​ដួល​ផ្កា.ប់មុខ​ក្នុង​អាង​ទឹក​គួរ​ឱ្យ​អនិច្ចា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​ទឹក​អាង​រង្វង់​មូល​នាង​ម​ឆ្ឆា ដោយ​សង្ស័យ​ថា ស្រវឹងស្រា ហើយ​ខ្យល់គរ​ដួល​ផ្កាប់មុខក្នុង​ទឹក​លង់​ស្លាប់ បង្ក​ឱ្យ​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​ដងផ្លូវ ចោមរោម​មើល​ដោយ​ការ​ងឿងឆ្ងល់​កាលពី​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​ទឹក​អាង​រង្វង់​មូល​នាង​ម​ឆ្ឆា ដោយ​សង្ស័យ​ថា ស្រវឹងស្រា ហើយ​ខ្យល់គរ​ដួល​ផ្កាប់មុខក្នុង​ទឹក​លង់​ស្លាប់ បង្ក​ឱ្យ​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​ដងផ្លូវ ចោមរោម​មើល​ដោយ​ការ​ងឿងឆ្ងល់​កាលពី​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​នឹង​រង្វង់​នាង​ម​ឆ្ឆា​ផ្សារ​ដើម​ថ្កូវ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

បុរស​ចំណាស់​ដែល​ស្លាប់​ដោយសារ​លង់ទឹក​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​មិន​ទាន់​អាច​ទាក់ទង​រក​សាច់ញាតិ​បាន​នៅឡើយ​ទេ គាត់​មាន​ភិនភាគ សម្បុរ​រាង​ស ស្លៀក​ខោខ្លី​ពណ៌​ខ្មៅ​ត្រឹម​ជង្គង់ ពាក់​អាវយឺត​ពណ៌​ខៀវ​លាយ​ខ្មៅ​។

ប្រភព​ព័ត៌មាន​ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​ច្បាស់​ប្រាប់​ឱ្យ​ដឹង​ថា មុន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល គឺ​គេ​​ឃើញ​​សព​បុរស​ខាងលើ​អង្គុយ​ផឹកស្រា​ថ្នាំ​តែ​ម្នាក់ឯង​នៅ​ទីនោះ មួយសន្ទុះ​ក្រោយ​ស្រាប់តែ​លោត​ចូល​ក្នុង​ទឹក​អាង​ហែល​លេង ឃើញ​ដូច្នោះ​ពួក​គាត់​ក៏​ទៅ​លើក​ចេញ​មក​វិញ​ឱ្យ​អង្គុយ​នៅ​ក្បែរ​នោះ ហើយ​ក៏​នាំ​គ្នា​ចេញ​បាត់​។ រំលង​បាន​ប្រមាណ​ជាមួយ​ម៉ោង​ក្រោយ ក៏​មិនឃើញ​គាត់​អង្គុយ​សង្ស័យ​ក៏​ទៅ​អើត​មើល ស្រាប់​តែ​ឃើញ​ដេក​ផ្កាប់មុខ​ស្លាប់​ក្នុង​អាង​ទឹកតែ​ម្តង​។ ដោយ​ភ្លាម​ៗ ក៏​មាន​ប្រជាពលរដ្ឋ​ជួយ​ស្រង់​ចេញ ហើយ​ព្យាយាម​ជួយ​សង្គ្រោះ​តែ​ហួសពេល​ទៅ​ហើយ​។

ក្រោយ​កើតហេតុ សព​បុរស​ខាងលើ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​មក​ពី​ស្រវឹងស្រា ហើយ​ខ្យល់គរ​ដួល​ស្លាប់​ក្នុង​អាង​ទឹក ព្រោះ​នៅ​ជិត​សព​គេ​ឃើញ​មាន​ដប​ស្រាថ្នាំ​នៅ​ក្បែរ​នោះ ។ សមត្ថកិច្ច​ក៏​ព្យាយាម​រក​សាច់ញាតិ​ដែល តែ​មិន​អាច​ទាក់ទង​បាន​ក៏​សម្រេច ដឹក​សព​ទៅ​តម្កល់​ទុក​នៅ​មណ្ឌល​សុខ​ភាព​ផ្សារ​ដើម​ថ្កូវ រង់ចាំ​ខាង​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ មក​ពិនិត្យ​ឱ្យ​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ស្លាប់ និង​ទាក់ទង​រង​សាច់ញាតិ​នៅ​ពេល​ក្រោយ​ដើម្បី​ឱ្យមក​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ