ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នេះ​ពិតជា​ពូកែ​លូន​មែន​…​ចុង​ក្រោយ​ជាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ដែក​សរសៃ​ជិត​មួយ​តោន ពី​ក្នុង​ដេប៉ូ​លក់​គ្រឿងសំណង់​មួយ​កន្លែង ខណៈ​ដែល​ម្ចាស់​គេ​មិន​នៅ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ដែក​សរសៃ​ជិត​មួយ​តោន ពី​ក្នុង​ដេប៉ូ​លក់​គ្រឿងសំណង់​មួយ​កន្លែង ខណៈ​ដែល​ម្ចាស់​គេ​មិន​នៅ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ដេប៉ូ​លក់​គ្រឿងសំណង់​យីហោ ដេប៉ូ មុន្នី​២ ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​មានឈ្មោះ មន ពេជ្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ឈ្មោះ បៀ​ន មុន្នី អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់​ដេប៉ូ​កើតហេតុ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​យប់​គាត់​ជា​អ្នក​សម្រាក​នៅ​ក្នុង​ដេប៉ូ​កើតហេតុ​ខាងលើ ដើម្បី​មើល​ការ​ខុស​ត្រូវ ។ ប៉ុន្តែ​ដោយឡែក​យប់​ថ្ងៃ​កើតហេតុ​គាត់​បាន​ចាក់សោ​ទ្វារ​ដេប៉ូ​របស់​គាត់ ហើយ​ចេញ​ទៅ​សម្រាក​នៅផ្ទះ​របស់​គាត់​ជាមួយនឹង​គ្រួសារ​ដែល​ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ដោយ​មិន​បាន​សម្រាក​នៅ​ក្នុង​ដេប៉ូ​ខាងលើ​ដូច​សព្វ​ដងនោះ​ទេ ។

ឮប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ឆែក​កាំ​មេ​រ៉ា​សុវត្ថិភាព​ពី​ផ្ទះ​របស់​គាត់​ក្នុង​ទូរស័ព្ទ​ដៃ​ដែល​គាត់​បំពាក់​នៅ​ដេប៉ូ​ខាងលើ ដើម្បី​មើល​សុ​វិ​ត្ថភាព​ជុំវិញ​ដេប៉ូ ។ ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ញ​៩៣៤៧ ភព​១ ទៅ​ឈប់​នៅ​ធ្វើ​សកម្មភាព​លូន​ចូល​តាម​ខាងក្រោម​ទ្វារ​ឃ្លាំង​ចូល​ទៅ​លួច​យក​ដែក​សរសៃ​ពី​ខាងក្នុង​ឃ្លាំង​ដេប៉ូ​សំណង់​បានជា​ច្រើន​សរសៃ គឺ​ប្រមាណ​ជិត​មួយ​តោន ។

ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​នៅ​ឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ