ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ចរន្តអគ្គិសនី​ទូទឹកកក ផ្ទះ​អ្នកគ្រូ​ពេទ្យ​ម្នាក់​ក្លាយជា​ផេះ​ផង់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​ផ្ទះ​អ្នកគ្រូ​ពេទ្យ​ម្នាក់​ក្លាយជា​ផេះ​ផង់​ទាំង​ព្រឹក នៅ​ថ្ងៃ​ទី​១២ ធ្នូ ២០១៨​នេះ ក្នុងភូមិ​និមិត្ត​៣ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។ ផ្ទះ​ឆាបឆេះ​បង្ក​ការ…

ខេត្តបន្ទាយមានជ័យ ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​ផ្ទះ​អ្នកគ្រូ​ពេទ្យ​ម្នាក់​ក្លាយជា​ផេះ​ផង់​ទាំង​ព្រឹក នៅ​ថ្ងៃ​ទី​១២ ធ្នូ ២០១៨​នេះ ក្នុងភូមិ​និមិត្ត​៣ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។ ផ្ទះ​ឆាបឆេះ​បង្ក​ការ ភ្ញាក់ផ្អើល​នេះ​ទំហំ​៩​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ ជញ្ជាំង​ឈើ​ប្រក់​ស័ង្កសី ក្រាល​ការ៉ូ​(​ផ្ទះ​តៀម​) ជា​របស់​អ្នកគ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ ឯម សា​រឿ​ន អាយុ​៤៨​ឆ្នាំ បម្រើ​ការងារ​នៅ​មណ្ឌល​សុខភាព ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ទោ សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ ប្រាប់​ថា ករណី​ឆាបឆេះ​ខាងលើ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ទូទឹកកក​នៅ​ក្នុងផ្ទះ ប៉ុន្តែ​មហា​សំណាង ដោយសារ​កូនប្រុស​ស្រី​៣​នាក់​តូច​ៗ​របស់​អ្នកគ្រូ​ពេទ្យ​ដែល​ពេល​កើតហេតុ​ស្ថិត​នៅ​ក្នុងផ្ទះ​ពុំ​មាន​រង​គ្រោះ​ឡើយ​។ លោក​អធិការ​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​អគ្គិភ័យ​កើតឡើង​នេះ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អូរ​ជ្រៅ​/​អាជ្ញាធរ និង​ប្រជា​ការពារ​ភូមិ​សហ​ការណ៍​គ្នា ជួយ​ពន្លត់​មាន​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​២​គ្រឿង ប៉ុន្តែ​មិន​អាច​ជួយ​បាន​ព្រោះ​កន្លែង​កើតហេតុ​នៅ​ឆ្ងាយ​។

មក​ទល់​ម៉ោងជាង​៤​រសៀល ថ្ងៃ​ដដែល​សមត្ថកិច្ច​ប្រាប់​ថា មិន​ទាន់​ដឹង​ពី​ទំហំ​ខូចខាត​នៅឡើយ គ្រាន់តែ​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ព្រោះ​ម្ចាស់ផ្ទះ​រវល់​ទៅ​បម្រើ​ការងារ​ឯ​មណ្ឌល​សុខភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ