ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ទៀន​ទុក​ចោល​មុខ​អាសនៈ ឆេះ​ផ្អើល​អស់អ្នក​ភូមិ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។…

ខេត្តកំពង់ឆ្នាំង ៖ អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ការ​ឆាបឆេះ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា គឺ​ឆេះ​តែ​គ្រឿង​ក្នុងផ្ទះ​ប៉ុណ្ណោះ មិន​មាន​ឆេះ​ចេញ​មក​ខាងក្រៅ​នោះ​ទេ ដោយសារ​មានការ​អន្តរាគមន៍ ពន្លត់​ទាន់​ពេលវេលា​។ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ថា ផ្ទះ​របស់​ជន​រង​គ្រោះ​ខាងលើ មាន​ម្ចាស់ផ្ទះ​ឈ្មោះ រស់ ចាន់​ថា​ន អាយុ​៥៦​ឆ្នាំ គាត់​គឺជា​អ្នក​ស្នង​រូប ដែល​មាន​គ្រឿង​អាសនៈ ជា​ច្រើន​ស្ទើរ​មួយ​កំណាត់​ផ្ទះ​។

មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​ខាងលើ​មិន​បាន​នៅ​ក្នុងផ្ទះ​នោះ​ទេ ស្រាប់តែ​ពេល​នោះ​មាន​ផ្សែង​ខ្មួលខ្មាញ់ ចេញ​មក​ខាងក្រៅ ខណៈ​ពេល​នោះ​ប្រជាពលរដ្ឋ​អ្នក​ជិតខាង បាន​នាំ​គ្នា​ស្រែក​ឆោឡោ​ឡើង ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ហៅ​រថយន្ត ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​បាញ់​ទឹក​អន្តរាគមន៍ ដោយ​មាន​ប្រជាពលរដ្ឋ​នៅ​ជិតខាង ជួយ​គាស់​ទ្វារផ្ទះ និង​បាន​ជួយ​ជញ្ជូន​ទឹក​ជះ​ពន្លត់​ផង​ដែរ​។ ប្រភព​ដដែល​បាន​បន្ត​ថា ការ​ឆាបឆេះ​នេះ​គឺ​ដោយសារ​ភ្លើងទៀន ដែល​ម្ចាស់ផ្ទះ​ដុត​នៅ​ក្នុង​អាសនៈ​របស់​គាត់​ចោល ហើយ​ចេញពីផ្ទះ​។

ក្រោយ​ពេល​អន្តរាគមន៍​របស់ រថយន្ដ​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួម​នឹង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រហូត​ដល់​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ដដែល​ទើប​ការ​ពន្លត់អគ្គីភ័យ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​។ ចំពោះ​ការ​ខូចខាត​គឺ​ឆេះ​សម្ភារ​ខាងក្នុង​ផ្ទះ អស់​ប្រមាណ​ជាង​៣០​ភាគរយ​។ យ៉ាងនេះ​ក្តី​គ្រោះ​អ​គ្កិ​ភ័យ​ខាងលើ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ