ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bella និង​កំពូល​តារាចម្រៀង​បួន​ដួង បាន​ធ្វើ​ឲ្យ​ការ​ប្រគំ​តន្ត្រី​របស់ Huawei ឡើង​កក្រើក​!

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សម្រែក​ហ៊ូ​រក​ញ្ជៀ​វ សម្លេង​ទះដៃ​យ៉ាង​កង​រំ​ពង់ ជាមួយ​ស្នាមញញឹម និង​ក្តី​រំភើប​រីករាយ ក្នុង​ឆាក​តន្ត្រី​ដ៍​ទំនើប​ជាមួយ​ភ្លើង​ព​ណ៍​ចំរុះ បាន​កើតឡើង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី Bella nova 3…

​រាជធានី​ភ្នំពេញ​៖ សម្រែក​ហ៊ូ​រក​ញ្ជៀ​វ សម្លេង​ទះដៃ​យ៉ាង​កង​រំ​ពង់ ជាមួយ​ស្នាមញញឹម និង​ក្តី​រំភើប​រីករាយ ក្នុង​ឆាក​តន្ត្រី​ដ៍​ទំនើប​ជាមួយ​ភ្លើង​ព​ណ៍​ចំរុះ បាន​កើតឡើង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី Bella nova 3 series Live Concert នាំ​មក​ជូន​ជា​ពិសេស​ដោយ​ក្រុមហ៊ុន Huawei ដែល​ជា​ជំនួប​ជាមួយ​កំពូល​តារា​សម្តែង​ល្បី កញ្ញា Bella Ranne តារា​ថត​ផ្សព្វផ្សាយ Huawei nova3 series កំពូល​តារាចម្រៀង លោក​នី​កូ កញ្ញា​សុខ​ស្រី​នាង សុវត្ថិ​មុនី​វណ្ណ និង សុវត្ថិ​មុនី​នាគ បាន​ចូលរួម​អង្រួន​ការ​ប្រគំ​តន្ត្រី​ឲ្យ​កក្រើក កាលពី​ថ្ងៃ 10 ធ្នូ នៅ​ស្ទូឌីយូ​ហង្ស​មាស ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល 1 ជាន់​ទី 4 ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស​។​

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់ថ្នាក់​លេខ 2 ក្នុង​ពិភពលោក បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​​ដ៏​អស្ចារ្យ​ និង​វិសេសវិសាល​បំផុត​នេះ​ឡើង ដើម្បី​អបអរសាទរ​ការ​សម្ពោធ​ស្មា​ត​ហ្វូ​ន Huawei nova3 Lite ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត​ប្រចាំឆ្នាំ និង​រីករាយ​ទិវា​សិទ្ធ​មនុស្ស​។ កម្មវិធី​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ជា​ពិសេស​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ម្ចាស់​ហាង​ទូរស័ព្ទ​ជា​ដៃគូ ដៃគូ​សហការ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា​។​

​កញ្ញា Bella បាន​ស្វាគមន៍​អ្នកគាំទ្រ​ជាមួយ​ស្នាមញញឹម និង​ទឹកមុខ​ស្រស់ស្រាយ រួសរាយ​រាក់ទាក់​ជាមួយនឹង​បាន​បកស្រាយ​បទ​ចម្រៀង​ពីរ​បទ​យ៉ាង​ពិ​រោះ​។ កញ្ញា​ក៏​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា កញ្ញា​ពិតជា​នឹក​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ខ្លាំង​ណាស់ និង​ពិតជា​រីករាយ​ដែល​បាន​មក​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្តងទៀត ដោយ​មានការ​អញ្ជើញ​ពី​ក្រុមហ៊ុន Huawei ។ ក្រៅពី​ការ​បកស្រាយ​បទ​ចម្រៀង កញ្ញា​ក៏​បាន​បង្ហាញ​ពី​ទឹកមុខ​ដ៏​ក្រមិចក្រមើម​ផ្ទាល់ ដូច​ទៅ​និង​វី​ឌី​អូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Huawei nova3 និង nova3i របស់​កញ្ញា និង​ការ​លេង​ហ្គេ​ម​សប្បាយ​ៗ​ជាមួយ​អ្នកគាំទ្រ​នៅ​លើ​ឆាក​ផង​ដែរ​។​

​លើស​ពី​នេះ​ទៅ​ទៀត វត្តមាន​ក្នុង​ការ​ចូលរួម​របស់​លោក​នី​កូ កញ្ញា​សុខ​ស្រី​នាង សុវត្ថិ​មុនី​វណ្ណ និង សុវត្ថិ​មុនី​​នាគ ក្នុង​ឈុត​សម្លៀក​បំពាក់​ព​ណ៍​ក្រហម​ព្រម​គ្នា ក៏​បាន​ធ្វើ​ឲ្យ​ការ​ប្រគំ​តន្ត្រី​កាន់តែ​ជក់ចិត្ត និង​រីករាយ​កាន់តែ​ខ្លាំង​ជាមួយ​ការ​បទ​ស្រាយ​បទ​ចម្រៀង​ពីរោះ​ៗ ព្រមទាំង​ក្បាច់​រាំ​ពិសេស​ៗ គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ការ​ប្រគំ​តន្ត្រី​កាន់តែ​រស់ រវើក​។​

នៅ​ចុង​កម្មវិធី កំពូល​តារាចម្រៀង​ទាំង​បួន​ដួង បាន​បកស្រាយ​រួម​បទ​ចម្រៀង​រួម​គ្នា​ជា​ចង្វាក់​ប្រពៃណី​ខ្មែរ រីឯ​កញ្ញា Bella ក៏​បាន​រាំ​យ៉ាង​សមសួន គួរ​ឲ្យ​ទាក់ទាញ​ផង​ដែរ​។​

ក្រៅពី​នេះ​យើង​ក៏​មានការ​លេង​ហ្គេ​ម​សប្បាយ​ៗ​ជា​ច្រើន​ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​ទាំង​មុន​កម្ម​វី​ធី និង​ក្នុង​កម្មវិធី​។ មិនតែប៉ុណ្ណោះ អ្នកចូលរួម​ក៏​បាន​ធ្វើតេស្ត​ស្មា​ត​ហ្វូ​ន nova3 series ជាមួយ​បទ​ពិសោធ​ន៏​ក្នុង​ការ​ថតរូប​ម៉ា​ឡូយ និង សែ​ល​ហ្វី​ម៉ា​កប់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ​ស្មា​ត​ហ្វូ​ន nova3 Lite បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត ដែល​មាន​តម្លៃ​ត្រឹមតែ $259 ដែល​មាន​អេ​ក្រង់​កោង 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេ​ក្រង់​លាត​រហូត​ដល់ 90.1% និង​កំរិត​បង្ហាញ 2349 * 1080 High Resolution បំពាក់​ដោយ AI កាមេរ៉ា​បួន​គ្រាប់ កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ 16MP + 2MP និង​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់ 13MP + 2MP ថាមពល​ថ្ម​របស់ nova3 Lite មាន​ទំហំ​ធំ​មហាសាល​រហូត​ដល់ 4000mAh​។​

​ប្រសិនបើ​អ្នក​ខក​ខានមិនបាន​ទៅ​ទស្សនា ឬ​ទស្សនាការ​ផ្សាយ​ផ្ទាល់ អ្នក​អាច​ទស្សនា​តាម​៖
https://www.facebook.com/HMHDTVLIVE/videos/572114403227499/។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ