ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រាំ​តែ​បាន​ប៉ុណ្ណេះ តើ​ឈឺ​ប៉ុនណា?​… ជាង​៣០​ដង​ទៅ​ហើយ

5 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Ratchadapong Prasit អាយុ​២៥​ឆ្នាំ…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Ratchadapong Prasit អាយុ​២៥​ឆ្នាំ បាន​ជាប់​នៅ​លើ​ទំព័រ​កាសែត​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី ក្រោយ​ពី​បាន​ធ្វើការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ ទម្រាំ​តែ​ដូច​ទៅ​នឹង​តារា​កូរ៉េ​។

ប្រសិនបើ​យើង​មើលទៅ​លើ​រូបថត​ពី​មុន និង​ពេល​នេះ របស់ Prasit គឺ​ឃើញ​ថា មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​។ នេះ​ក៏​ដោយសារ​តែ​ការ​ធ្វើ​ច្រមុះ ចាក់​ចង្កា កែ​ភ្នែក ជាដើម ដែល Prasit បាន​ធ្វើ​ជាង​៣០​ដង​កន្លង​មក អស់​រយៈពេល​ជាង​២​ឆ្នាំ​។

Prasit បាន​ចំណាយ​លុយ​ជាង ៩១០០​ដុល្លារ ទៅ​លើ​ការ​កែ​មុខ​នេះ ដើម្បី​ឲ្យ​ក្លាយ​ខ្លួន​ពី​អ្នក​រកស៊ី​លក់​ស្បែកជើង ទៅ​ជា​អ្នក​រាំ​នៅ​ប៉ា​តា​យ៉ា​។ គេ​បាន​ចាត់​ទុក Prasit ស្រ​ដៀង​ទៅ​នឹង​តារា​កូរ៉េ Minho ក្រុម SHINee​។

មូលហេតុ​ដែល Prasit ធ្វើការ​កែ​មុខ​នេះ គឺ​ដោយសារ​តែ​អន់ចិត្ត​នឹង​មិន​អាច​ធ្វើ​ជា​អ្នក​រាំ​អាជីព​បាន ហើយ​ក៏​គ្មាន​ស្រី​ស្រឡាញ់​។ ក្រោយ​ពី​បាន​កែ​ហើយ គេ​បាន​ជាប់​ជា​អ្នក​រាំ​អាជីព និង បាន​ជាប់​នៅ​ក្នុង​កម្មវិធី​ប្រុស​ស្អាត One Man ជា​ម្ចាស់​ជ័យ​លា​ភី​ថែម​ទៀត​ផង ដែល​ពេល​នេះ​បាន​ឡើង​ក្នុង​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ