ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់ស៊ី​ផ្តាច់​ព្រលឹង​ឆក់​យក​ជីវិត​យុវជន​ម្នាក់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​រថយន្ត​ឡិច​ស៊ី​ស RX-300 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2L-9675 (​ឡាន​តាក់ស៊ី​)​បាន​បើកប​ញ្ជ្រា​សទិស​គ្នា​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ផុត​បួង​ចង្កូត​ចូល​វិញ​ជ្រុល​ទៅ​បុក​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​រួច​ចុះ​រត់គេច​ខ្លួន​បាត់ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ពេញ​លើ​ដងផ្លូវ​ជាតិ​លេខ​៦…

ខេត្តសៀមរាប ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​រថយន្ត​ឡិច​ស៊ី​ស RX-300 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2L-9675 (​ឡាន​តាក់ស៊ី​)​បាន​បើកប​ញ្ជ្រា​សទិស​គ្នា​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ផុត​បួង​ចង្កូត​ចូល​វិញ​ជ្រុល​ទៅ​បុក​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​រួច​ចុះ​រត់គេច​ខ្លួន​បាត់ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ពេញ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​០៦ ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា សសរស្ដម្ភ ក្នុង​ទឹកដី​ភូមិ​សសរស្ដម្ភ ឃុំ​សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ពេ​ទ ពុំសែន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​លើ​ដងផ្លូវ​ជាតិ​លេខ​៦​នោះ​គឺ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2L-9675 ជា​រថយន្ត​តាក់ស៊ី បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ត​ស​ញ្ញ​ណ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រត់គេច​ខ្លួន ។

លោក​បាន​បញ្ជាក់​ថា រថយន្ត​បង្ក​តាក់ស៊ី​បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​ពេល​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ខណៈ​ពេល​នោះ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ចង្កូត​មក​វិញ​ទៅ​បុក​ម៉ូតូ​ម៉ាក​អ៊ិ​ច​ស៊ិ​ច​ទ័​រ ពណ៌​ទឹកសមុទ្រ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ គិ​ម ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​រស់នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។ មូលហេតុ​បង្ក​ឡើង​ដោយ​រថយន្ត​បើកបរ​ឡើង​វ៉ា​ជែង​រថយន្ត​ផ្សេង​ទៀត ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង និង​ដកហូត​វត្ថុ​តាង​យក​មក​រក្សារ​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ពួក​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ