ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកទឹកចិត្ត​ដល់​កម្មករ​-​កម្មការិនី​ក្រុមហ៊ុន​ស៊ី​ន​ទ្រី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា​ជួប​សំណេះសំណាល និង​ចែក​ជូនអំណោយ​ជា​ស្បៀង និង​សម្ភារៈ​កាកបាទក្រហមកម្ពុជា​ជូន​ដល់​កម្មករ​-​កម្មការិនី​ក្រុមហ៊ុន​ស៊ី​ន​ទ្រី និង​កម្មករ​-​កម្មការិនី​សាធារណការ​ក្រុង​ចំនួន​២២៦៥​នាក់ ជា​ការ​លើកទឹកចិត្ត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​បោសសំអាត​រក្សា​សោ​ភ័​ណ្ឌ​ភាព និង​អនាម័យ​ទីក្រុង ។ ក្នុង​ពិធី​សំណេះសំណាល​ចែក​អំណោយ​ជា​ស្បៀង…

រាជធានី​ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា​ជួប​សំណេះសំណាល និង​ចែក​ជូនអំណោយ​ជា​ស្បៀង និង​សម្ភារៈ​កាកបាទក្រហមកម្ពុជា​ជូន​ដល់​កម្មករ​-​កម្មការិនី​ក្រុមហ៊ុន​ស៊ី​ន​ទ្រី និង​កម្មករ​-​កម្មការិនី​សាធារណការ​ក្រុង​ចំនួន​២២៦៥​នាក់ ជា​ការ​លើកទឹកចិត្ត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​បោសសំអាត​រក្សា​សោ​ភ័​ណ្ឌ​ភាព និង​អនាម័យ​ទីក្រុង ។

ក្នុង​ពិធី​សំណេះសំណាល​ចែក​អំណោយ​ជា​ស្បៀង និង​សម្ភារៈ​របស់​កាកបាទក្រហមកម្ពុជា​ជូន​កម្មករ​កម្មការិនី​ក្រុមហ៊ុន​ស៊ី​ន​ទ្រី និង​កម្មករ​-​កម្មការិនី​សាធារណការ​ក្រុង​នេះ​នៅ​ស្នាក់​ការ​កណ្តាល​កាកបាទក្រហមកម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ​នេះ លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន កាកបាទក្រហមកម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​មាន​ប្រសាសន៍​ថា កាកបាទក្រហមកម្ពុជា​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ជំ​ពោះ​បងប្អូន​កម្មករ​កម្មការិនី​ទាំងអស់​ដែល​បាន​ខិតខំ​ចូលរួម​ចំណែក​បំពេញ​តួនាទី​យ៉ាង​សកម្ម​លើ​ការងារ​សំអាត​អនាម័យ​បរិស្ថាន ដើម្បី​លើក​ស្ទួយ​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។

លោកស្រី​បន្ត​ថា ក្នុង​នាម​កាកបាទក្រហម​ថ្នាក់​ការ​កណ្តាល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ផ្តាំផ្ញើ​នូវ​សេចក្តី​នឹករលឹក​ជាមួយនឹង​មនោ​ស​ច្ចេតនា​រាប់អាន​បងប្អូន​កម្មករ​កម្មការិនី​ក៏​ដូច​ជា ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​ដែល​បាន​ខិតខំ​រួម​គ្នា​បំពេញ​តួនាទី​ក្នុង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន​រាជធានី​ភ្នំពេញ​បាន​ល្អ ។ លោកស្រី​បាន​បញ្ជាក់​ថា ក្នុង​នាម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ក្នុង​នាម​គណ​ក​ម្មា​ការ​កណ្តាល ក្រុម​ប្រតិបត្តិ​កាកបាទក្រហមកម្ពុជា មន្ត្រី​ថ្នាក់ដឹកនាំ​ក៏​ដូច រូប​ខ្ញុំ​ផ្ទាល់​សុំ​សំដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​ពិធី​សំណេះសំណាល​នេះ​បាន​ពាំនាំ​មក​នូវ​ជាមួយ​អំណោយ​មាន​ស្បឿ​ង សម្ភារៈ ថវិកា ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ចំពោះ​បញ្ហា​អនាម័យ​បរិស្ថាន សំរាម​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​យន្តការ​រក្សា​សំអាត​អនាម័យ​បរិស្ថាន​រាជធានី​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ លោក​អភិបាល​បន្ត​ថា ជា​ការ​លើក​ទឹក​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្មករ​អនាម័យ​បរិស្ថាន និង​មន្ទីរ​សាធារណការ​នៅ​ថ្ងៃនេះ​កាកបាទក្រហម​ថ្នាក់​កណ្តាល​បាន​ផ្តល់​អំណោយ​មនុស្សធម៌ ដើម្បី​ចែក​ជូន​បងប្អូន​កម្មករ​-​កម្មការិនី មក​ពី​មន្ទីរ​សាធារណការ​រាជធានី​ចំនួន​៤៥៩​នាក់ និង​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ចំនួន​១៨០៦​នាក់ សរុប​មាន​ចំនួន​២២៦៥​នាក់ ។

សូម​បញ្ជាក់​ថា អំណោយ​ជា​ស្បៀង និង​សម្ភារៈ​របស់​កាកបាទក្រហមកម្ពុជា ចែក​ជូន​បងប្អូន​កម្មករ កម្មការិនី​ចំនួន​២២៦៥​រូប​នេះ ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូ ត្រីខ​១​កេស មី​១​កេស និង​ឃី​ត​មួយ​កញ្ចប់​ធំ មាន​ភួយ មុង តង់ សារុង ក្រមា ទឹក​សុទ្ធ នំប៉័ង និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ