ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​វិ​ទ្យាល័យ​ម្នាក់​ត្រូវ​​សត្វ​ស្រាំងទិច​ជា​ច្រើន​មេ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖​ យុវ​សិស្ស​ម្នាក់​រៀន​នៅ​វិទ្យាល័យ​តា​មាង ស្ថិត​នៅ​ភូមិ​តា​មាង ឃុំ​កោះ​រកា ស្រុក​កំពង់ សៀម ត្រូវ​សត្វ​ស្រាំងទិច​រហូត​ដល់​ទៅ​ជាង​១០​មេ បណ្តាល​ឲ្យ​ឈឺ​ចុ​គ​ចាប់​រហូត​ដល់​សន្លប់ ដែល​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១២…

ខេត្តកំពង់ចាម ៖​ យុវ​សិស្ស​ម្នាក់​រៀន​នៅ​វិទ្យាល័យ​តា​មាង ស្ថិត​នៅ​ភូមិ​តា​មាង ឃុំ​កោះ​រកា ស្រុក​កំពង់
សៀម ត្រូវ​សត្វ​ស្រាំងទិច​រហូត​ដល់​ទៅ​ជាង​១០​មេ បណ្តាល​ឲ្យ​ឈឺ​ចុ​គ​ចាប់​រហូត​ដល់​សន្លប់ ដែល​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​មិត្តភក្តិ​ជួយ​សង្គ្រោះ​យក​មក​មន្ទីរពេទ្យ​ឯកជន និង​បន្ត​ដឹកយក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស្រ៊ា​ន ចិន​ហ៊ឺ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៨ «C» នៃ​វិទ្យាល័យ​តា​មាង​។

តាម​ប្រភព​ព័ត៌មាន​ពី​យុវតី​ឈ្មោះ នួន មក​រា ត្រូវជា​សាច់ញាតិ​របស់​យុវ​សិស្ស​រង​គ្រោះ​ដែល​រៀន​ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ​តា​មាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ជិត​១០​ព្រឹក​ជា​ម៉ោង​ចេញលេង យុវ​សិស្ស​រង​គ្រោះ​ខាងលើ​បាន​ចេញ​មក​លេង​នៅ​ខាងក្រៅ​ថ្នាក់រៀន ដោយ​បាន​ទៅ​ឈរ​លេង​នៅ​ក្នុង​រោង​លក់ដូរ​មួយ​កន្លែង ដែល​សសរ​រោង​មាន​សភាព​ពុក​ផុយ ហើយ​ជន​រង​គ្រោះ​បាន​យកដៃ​ប៉ះ​ក៏​រង្គើ ធ្វើ​ឲ្យ​សត្វ​ស្រាំង​ផ្អើល​ហើរ​ដេញ​ទិច​យុវ​សិស្ស​រង​គ្រោះ​ត្រូវ​ខ្លួនប្រាណ​ជា​ច្រើន​មេ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈឺ​ចុ​គ​ចាប់​ពេញ​ខ្លួន​។

ប្រភព​ដដែល​បាន​បន្ត​ថា ស្រប​ពេល​ដែល​យុវ​សិស្ស​រង​គ្រោះ​បាន​ដើរ​ចូល​ដល់​ថ្នាក់រៀន ត្រូវ​បាន​គ្រូ​ប្រចាំ
ថ្នាក់​ប្រាប់​ថា មិន​រៀន​ទេ រួច​យុវ​សិស្ស​រង​គ្រោះ​ក៏​បាន​ទាញ​កា​តាប​ដាក់​សៀវភៅ​ស្ពាយ​ដើរ​ចេញ​តំរង់​មក​យក​ម៉ូតូ ពេល​នោះ​ស្រាប់តែ​យុវ​សិស្ស​រង​គ្រោះ​អស់កម្លាំង និង​បាន​ពឹង​ឲ្យ​មិត្តភក្តិ​ជួយ​បណ្តើរ​ម៉ូតូ​ឱ្យ ហើយ​ជន​រង​គ្រោះ​ក៏​សន្លប់​តែ​ម្តង ។

ឃើញ​សភាព​បែប​នេះ មិត្តភក្តិ​បាន​ប្រញាប់​ដឹក​យុវ​សិស្ស​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ឯកជន​នៅ​ក្នុង​ឃុំ​កោះ​រកា ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ឱ្យ​​ប្រញាប់​​បញ្ជូន​​យុវ​សិស្ស​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ លុះ​មក​ដល់​មន្ទីរពេទ្យ​ខេត្ត គ្រូពេទ្យ​បាន​បន្តោង​សេរ៉ូម និង​បញ្ចូល​ខ្យល់​អុក​ស៊ី​សែន​បន្ថែម​ទៀត​។

ក្រោម​ការ​សង្គ្រោះ​ពី​សំណាក់​គ្រូពេទ្យ​នោះ គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ យុវ​សិស្ស​រង​គ្រោះ​បាន​ធូរស្រាល​គ្រាន់បើ ហើយ​អាច​និយាយ​បាន​វិញ ធ្វើ​ឲ្យ​ឪពុក​ម្តាយ​សប្បាយចិត្ត​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​ទី គី​ម នាយករង​វិទ្យាល័យ​តា​មាង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បើ​តាម​លោក​បាន​សាកសួរ​ទៅ​ដល់​គ្រូ​ប្រចាំ​ថ្នាក់​ទី​៨ «C» បាន​និយាយ​ថា យុវ​សិស្ស​រង​គ្រោះ​ខាងលើ​ពិត​ត្រូវ​សត្វ​ស្រាំងទិច​រហូត​ដល់​ទៅ​ជាង​១០​មេ​ប្រាកដ​មែន ហើយ​ត្រូវ​បាន​សាច់ញាតិ​យក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ​ខេត្ត ។

លោក​បានបន្ត​ថា កន្លង​មក​នៅ​លើ​ដើម​ជ្រៃ​ក្នុង​បរិវេណ​សាលារៀន លោក​បាន​យក​ថ្នាំ​បាញ់​មូស​ទៅ​បាញ់​សំបុក​សត្វ​ស្រាំង​បណ្តាល​ឱ្យ​ងាប់​អស់​ជា​ច្រើន​សំបុក​មក​ហើយដែរ​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សិស្ស ហើយ​កន្លង​មក​ក៏​មាន​ក្មេង​ៗ​ខ្លះរ​ពិស​នាំ​គ្នា​គប់​សម្បុក បណ្តាល​ឱ្យ​សត្វ​ស្រាំង​ហើរ​ដេញ​ទិច​ក៏​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ