ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Gundogan ប្រាប់​ពី​ឈ្មោះ Idol របស់​គេ​៣​រូប តែ​មិនមែន Ronaldo ឬ Neymar

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ Gundogan ខ្សែបម្រើ​របស់​ក្រុម​ជម្រើសជាតិ​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ និង​ជា​កីឡាករ​ក្នុង​ក្លិប​មេឃ​ខៀវ Manchester City បាន​ប្រាប់​ពី​ឈ្មោះ​កីឡាករ​បី​រូប​ដែល​រូបគេ​ចូល​ចិត្ត​ទស្សនា​ខ្លាំង​បំផុត​តាំង​បី​ដើម​មក…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ Gundogan ខ្សែបម្រើ​របស់​ក្រុម​ជម្រើសជាតិ​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ និង​ជា​កីឡាករ​ក្នុង​ក្លិប​មេឃ​ខៀវ Manchester City បាន​ប្រាប់​ពី​ឈ្មោះ​កីឡាករ​បី​រូប​ដែល​រូបគេ​ចូល​ចិត្ត​ទស្សនា​ខ្លាំង​បំផុត​តាំង​បី​ដើម​មក ។

សំនួរ​ដែល​បាន​ចោទសួរ Gundogan លើ​ចំណុច​នេះ គឺ​បាន​មក​ពី​អ្នកគាំទ្រ​របស់​រូបគេ​ដែល​បាន​លើក​ឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មកនេះ ។ កីឡាករ​ទី​មួយ​ក្នុង​ចិត្ត​របស់ Gundogan គឺខ្សែប្រយុទ្ធឆ្នើម Lionel Messi, ទី​ពីរ​គឺ Kaka និង​ទី​បី​គឺអតីតអ្នកចាត់ការឆ្នើមក្លិបអធិរាជស Real Madrid លោក Zinedine Zidane ។

ក្រៅពី​ប្រាប់​ឈ្មោះ​អ្នក​ដែល​ខ្លួន​ចាប់អារម្មណ៍​ជាងគេ​ក្នុង​ការ​ទស្សនា Gundogan ក៏​បាន​និយាយ​រឿងរ៉ាវ​ខ្លះ​ៗ ទាក់ទង​ពី​ខ្លួន​ជាមួយនឹង​ក្លិប​ដែល​កំពុង​នៅ ។

កីឡាករ​អា​ល្លឺ​ម៉​ង់​រូប​នេះ​និយាយ​ថា​៖«​ខ្ញុំ​បាន​រង​របួស​កាលពីមុន​ចូល​លេង​ឲ្យ Man City តែ​ពេល​នោះ​លោក Pep និង​ក្លិប​នៅ​តែ​ចាប់អារម្មណ៍​ចង់បាន​ខ្ញុំ ។ ខ្ញុំ​ក៏​ដឹង​ថា វា​គឺជា​ការ​ឈាន​ជំហាន​យ៉ាង​ត្រឹមត្រូវ​របស់ខ្ញុំ ។ ក្រោយ​ពី​៥​ឆ្នាំ​នៅ Dortmund វា​ដល់​ពេល​ត្រូវ​ចាប់ផ្តើម​ការ​ផ្សងព្រេង​ថ្មី​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Gundogan បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​បាន​៣​គ្រាប់ និង Assist បាន​២​ដង ក្នុង​ការ​ប្រកួត​ទាំង​១០​ដង​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ