ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កូនដើម​កោង​កាង​ផ្តល់​ប្រយោជន៍​ផ្នែក​អេកូ​ទេសចរណ៍ ឬ​យ៉ាងណា?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ចូលរួម​បង្កើន​ទិន្នផល​នេសាទ ជីវិត​សា​ត្វ​ស្លាប និង​ជំរុញ​អេកូ​ទេសចរណ៍​នៅ​តំបន់​មាត់សមុទ្រ បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​របស់​ធនាគារ​ឯកទេស​ខេ​ប៊ី​ដេ​ហាន បាន​រួម​គ្នា​ដាំ​កូនដើម​កោង​កាង​តាម​មាត់សមុទ្រ ក្នុង​សហគមន៍​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ…

​រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ចូលរួម​បង្កើន​ទិន្នផល​នេសាទ ជីវិត​សា​ត្វ​ស្លាប និង​ជំរុញ​អេកូ​ទេសចរណ៍​នៅ​តំបន់​មាត់សមុទ្រ បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​របស់​ធនាគារ​ឯកទេស​ខេ​ប៊ី​ដេ​ហាន បាន​រួម​គ្នា​ដាំ​កូនដើម​កោង​កាង​តាម​មាត់សមុទ្រ ក្នុង​សហគមន៍​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ។​

​ដើម​កោង​កាង​ជា​ប្រភេទ​រុក្ខជាតិ​ដ៏​មាន​ប្រយោជន៍​ច្រើន​យ៉ាងដូច​ជា របាំង​យ៉ាង​រ៉ឹង​មាំ​សម្រាប់​ការពារ​ខ្យល់​ព្យុះ ឬ រលក​សមុទ្រ​មិន​ឲ្យ​បោកបក់​បំផ្លាញ​ដំណាំ និង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់ឆ្នេរ​សមុទ្រ ជា​ពិសេស​ព្រៃកោងកាង​អាច​បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ដែល​អាច​រក្សា​ការពារ​តម្លៃ​នៃ​ធន​ធាន​ធម្មជាតិ​ឲ្យ​មាន​និរន្តរភាព និង​ទាក់ទាញ​ភ្នែក​ទេសចរ បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហ​គមន៍​​ដោយ​អាច​រក​ប្រាក់​ចំណូល​បាន​តាម​រយៈ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​តំបន់​ព្រៃកោងកាង​នេះ​។​

​ដោយ​ផ្អែក​លើ​អត្ថប្រយោជន៍​ទាំងនេះ ធនាគារ​ឯកទេស​ខេ​ប៊ី​ដេ​ហាន បាន​រៀបចំ​ឲ្យ​មានការ​ដាំ​កូនដើម​កោង​​កាង​ក្នុង​កម្មវិធី​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​របស់​បុគ្គលិក ដើម្បី​រួមចំណែក​បំផុសគំនិត​ដល់​មហាជន និង​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ស្រលាញ់​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​។ លើស​ពី​នេះ​ទៀត កម្មវិធី​នេះ​បង្ហាញ​យ៉ាង​ជាក់ច្បាស់​អំពី​ការ​ចូលរួម​ចំណែក​នូវ​សកម្មភាព​សង្គម ការ​ស្រលាញ់​សហការ​គ្នា​រវាង​បុគ្គលិក និង​បុគ្គលិក ទាំង​ក្នុង​ការងារ និង​សកម្មភាព​សង្គម ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា ធនាគារ​ឯកទេស​ខេ​ប៊ី​ដេ​ហាន​បាន​នឹង​កំពុង​ផ្សារ​ភ្ជាប់​អាជីវកម្ម​របស់​ខ្លួន​ទៅ​នឹង​សង្គម​ជាតិ​។​

​សូម​បញ្ជាក់​ថា ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន មាន​ភាគ​ទុ​និក​រ៉ឹង​មាំ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង និង​បាន​សម្ភោ​ធ​ដំណើ​ការ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​មាន​ការិយាល័យ​កណ្តាល ​ស្ថិត​នៅ​អគារ​លេខ​១ វិមាន​ការិយាល័យ​អូវល ជាន់​ទី​២១ និង ២២ តាម​បណ្តោយ​ផ្លូវ​លេខ ៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ គោលដៅ​ចម្បង​របស់​ធនាគារ គឺ​ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ពង្រឹងសមត្ថភាព​បុគ្គលិក និង​ផ្តល់​សេវាកម្ម​ល្អ​បំផុត ស្រប​តាម​តម្រូវការ​របស់​អតិថិជន​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ