ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ Neymar និយាយ​ខ្ទេច រវាង Messi និង Ronaldo មួយ​ណា​ល្អ​ជាងគេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr បាន​ប្រាប់​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ទៅ​លើ​ខ្លាធំ​២​ក្នុង​ពិភព​បាល់ទាត់ ដែល​រួម​មាន Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr បាន​ប្រាប់​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ទៅ​លើ​ខ្លាធំ​២​ក្នុង​ពិភព​បាល់ទាត់ ដែល​រួម​មាន Messi និង Ronaldo ។ នៅ​ពេល​នេះ Neymar អាច​ប្រាប់​ថា នរណា​ប្រសើរ​ជាង​នរណា​ហើយ ដោយ​ពឹងផ្អែក​លើ​ការ​យល់​ឃើញ​របស់​ខ្លួន ។

កិ​ឡាករ​វ័យ​២៦​ឆ្នាំ សញ្ជាតិ​ប្រេ​ស៊ី​ល បាន​ឆ្លើយ​សំនួរ​របស់​អ្នកគាំទ្រ តាម Channel YouTube កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ ដែល​សួរ​អំពី​ការ​គិត​របស់ Neymar ទៅ​លើ Messi និង Ronaldo ។ Neymar បាន​និយាយ​ថា ៖«Ronaldo បាន​ឡើង​ពី​ស្លាប​ទៅ​ខ្សែប្រយុទ្ធ​ដើម្បី​ស៊ុត​បញ្ចូល​ទី ។ គាត់​មិនសូវ​ឲ្យ​បាល់​ទៅ​ជើង​មិត្ត​រួម​ក្រុម​ឡើយ​» ។

Neymar បាន​បន្ត​ថា ៖«​សម្រាប់ Messi វិញ គឺ​នៅ​លេង​តំបន់​កណ្តាល​ភាគច្រើន ហើយ​ទើប​ស៊ុត​បញ្ចូល​ទី ។ ពេល​នោះ​ខ្ញុំ​ប្រហែល​កំពុង​ដើរ​ចុះឡើង​លើ​តារាង​នៅឡើយ​ទេ ខណៈ​គាត់​បាន​គ្រាប់​បាល់​ចូល​ទី​បាត់​ទៅ​ហើយ ។ ដូចនេះ​គាត់​គឺ​ប្រសើរ​ជាង Ronaldo ហើយ​ជា​កីឡាករ​ល្អ​ផ្តាច់​គេ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar បាន​ស៊ុត​បញ្ចូល​ទី​ជូន​ក្លិប​របស់​ខ្លួន​បាន​៣០​គ្រាប់​ហើយ ក្នុង​ការ​ប្រកួត​ទាំង​៣២​ដង ។ នៅ​ពេល​គេ​មក​លេង​នៅ​ក្លិប​អ្នកមាន​បារាំង​ដំបូង​គេ​ជាប់​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ