ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ខ្ទេច​អស់ហើយ ណាមួយ​ម្ចាស់​មិន​នៅ​ទៀត

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ក្បឿង​មាន​ទំហំ​៦,៧​ម៉ែត្រ​គុណ​១២​ម៉ែត្រ ស្ថិត​នៅ​ភូមិ​៣​ម៉ែត្រ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ ដោយ​មាន​អណ្តាតភ្លើង​ឡើង​ក្រហមច្រាល និង​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ។…

ខេត្ត​ត្បូងឃ្មុំ ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ក្បឿង​មាន​ទំហំ​៦,៧​ម៉ែត្រ​គុណ​១២​ម៉ែត្រ ស្ថិត​នៅ​ភូមិ​៣​ម៉ែត្រ
ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ ដោយ​មាន​អណ្តាតភ្លើង​ឡើង​ក្រហមច្រាល និង​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៤០​នាទី​យប់​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១២ ធ្ន ២០១៨ ក្នុង​ខណៈ​ពេល​ម្ចាស់​មិន​នៅផ្ទះ​។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ភ្លើង​បាន
ឆាបឆេះ​ផ្ទះ​របស់​ឈ្មោះ លូ​ង កេង ភេទ​ស្រី អាយុ​៨១​ឆ្នាំ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទួល​ស្នួល បាន​រា
យ​ការណ៍​មក​រូប​លោក ដើម្បី​សុំ​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​បាញ់​ទឹក​ដែល​កំពុង​តែ​ឆាបឆេះ​នោះ​ជាមួយ​នោះ​ក៏​មាន​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សួង និង​ស្រុក​ត្បូងឃ្មុំ​បាន​ចេញ​ចំនួន​០២​គ្រឿង​មក​ជួយ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក សាំ ហេង ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ភ្លើង​បាន​ឆាបឆេះ​នោះ​មិន​មាន​សមាជិកគ្រួសារ​ណា​ម្នាក់​នៅ​លើ​ផ្ទះ​ឡើយ ។ គឺ​ម្ចាស់ផ្ទះ​បាន​ដើរទៅ​ដេក​នៅផ្ទះ​មួយទៀត ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្នា ។ កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ទៅ​ជួយ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ជួយ​ស្រុះគ្នា​ល្អ និង​បាន​បាញ់​ទឹក​ដោយ​បាន​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាល​ទៅដល់​ផ្ទះ​របស់​គេ​ផ្សេង​ៗ​ទៀត​ទេ ។

មូលហេតុ​នៃ​ការ​ឆេះ​ត្រូវ​បាន​សន្និដ្ឋាន​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង និង​បាន​បាត់បង់​សម្ភារៈ​លើ​ផ្ទះ​ក្នុង​នោះ​មាន​ដូច​ជា លុយ​ចំនួន​២.០០០​ដុល្លារ ខ្សែ​ក​ផ្លា​ក​ទី​ន​ទង្ង​ន់​៨​ជី និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។ នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​មិន​បាន​បង្ក​ឲ្យ​ប៉ះ ពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ ។

ផ្អែក​តាម​បទបញ្ជារ​របស់​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​កម្លាំង​ពន្លត់​អគ្គិភ័យ​ត្រូវ​បាន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ត្រៀមចាំ​ជួយ​ដល់​ពលរដ្ឋ​នៅ​គ្រប់កន្លែង ដែល​កើតឡើង​ជាយថាហេតុ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ