ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ល្អ​ត្រូវចិត្ត Pep Guardiola ពេល​នេះ Man City ចងជើង Phil Foden ដល់​ឆ្នាំ​២០២៤

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​អាយុ​១៨​ឆ្នាំ Phil Foden បាន​ចុះ​កុងត្រា​ជាមួយនឹង Manchester…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​អាយុ​១៨​ឆ្នាំ Phil Foden បាន​ចុះ​កុងត្រា​ជាមួយនឹង Manchester City សម្រាប់​រយៈពេល​៥​ឆ្នាំ​កន្លះ​ដែល​នឹង​ផុត​នៅ​ឆ្នាំ​២០២៤ ។

កុងត្រា​នេះ​មាន​តម្លៃ​៣​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ សម្រាប់​កីឡាករ Foden ដែល​ចាប់ផ្តើម​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ក្លិប​មេឃ​ខៀវ Manchester City តាំងពី​នៅ​អាយុ​៨​ឆ្នាំ ។ Foden បាន​ឈ្នះ Premier League កាលពី​រដូវ​កាល​មុន ហើយ​បាន​លេង​នៅ​រដូវ​កាល​នេះ​បាន​១៣​ដង ដែល​ធ្វើ​ឲ្យ​លោក Pep Guardiola មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​នូវ​ទម្រង់​លេង​របស់​គេ ។

Foden បាន​និយាយ​ថា ៖«​ខ្ញុំ​សប្បាយចិត្ត​ណាស់ ។ ខ្ញុំ​នៅ​ទី​នេះ​តាំងពី​ថ្ងៃ​ដំបូង​នៃ​អាជីព​របស់ខ្ញុំ ។ ខ្ញុំ​លូតលាស់​ធំធាត់​នៅ​ទី​នេះ ហើយ​ពេល​នេះ​បាន​បន្ត​កុងត្រា​ថ្មី ។ វា​ជា​ក្តី​ស្រមៃ​របស់ខ្ញុំ​» ។

កីឡាករ​វ័យក្មេង​រូប​នេះ​បាន​បន្ត​ថា ៖«​គ្រួសារ​ម៉ាក់​ប៉ា​ខ្ញុំ​មាន​មោទនភាព​ចំពោះ​រូប​ខ្ញុំ​ណាស់ ។ ម្តាយ​របស់ខ្ញុំ​គឺជា​អ្នកគាំទ្រ Man City ។ គាត់​សប្បាយចិត្ត​ណាស់ ពេល​ខ្ញុំ​បាន​ចុះ​កុងត្រា​បែប​នេះ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Foden មាន​បំណង​ចង់​ពាក់អាវ​លេខ​១០​នៅ​ថ្ងៃ​ខាង​មុខ បើ​ទោះបីជា​ពេល​នេះ​រូបគេ​ពាក់អាវ​លេខ​៤៧​ក៏​ដោយ នេះ​ក៏​ដោយសារ​តែ​រូបគេ​ស្រឡាញ់​លេខ​១០ ហើយ​តំណែង​អាវ​លេខ​១០​នេះ​កំពុង​តែ​ត្រូវ​បាន​តារា​ឆ្នើម​ខ្សែប្រយុទ្ធ Sergio Kun Aguero ជា​អ្នកកាន់កាប់ ។ ចាំ​មើល​ទាំងអស់​គ្នា​មើល៎​ថា តើ Foden អាច​ពាក់អាវ​លេង​១០​ដូច​ការ​គ្រោងទុក​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ