ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​​ចៅសង្កាត់ជាប់ចោទ​ជូនតុលាការ តែ​បាន​១​ដង្ហើម​ចង្រិតឱ្យ​​ទៅ​​វិញ…ម៉េចចឹង?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ សេចក្តីរាយការណ៍ឱ្យដឹងថា ចៅ​សង្កត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា កាលពី​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​នគរបាល​ការិយាល័យ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ នាំ​ខ្លួន​ទៅ​តុលាការ…

រាជធានីភ្នំពេញ ៖ ​ សេចក្តីរាយការណ៍ឱ្យដឹងថា ចៅ​សង្កត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា កាលពី​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​នគរបាល​ការិយាល័យ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ នាំ​ខ្លួន​ទៅ​តុលាការ ដើម្បី​សាកសួរ​ពាក់​ពន្ធ​ពី​បទ​​​ក្លែង​បន្លំ​​ឯក​សាធារណៈ និង​លួច​លក់​អចលនវត្ថុ​អ្នក​ដ​ទៃ ។

ប្រភពឱ្យដឹងថា ចៅសង្កាត់​រូប​នោះ ​ឈ្មោះ ឆែ សូនី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ និង​មាន​ទីលំនៅ​ភូមិ​ក្តៅ​ចាស់ ឃុំ​បាក់​ខែង ស្រុក​មុខកំពូល ខេត្តកណ្តាល (​មុន​កាត់​ចូលមក​រាជធានី​ភ្នំពេញ​) ។ ​ប៉ុន្តែ​មាន​ការ​កត់​សម្គាល់​​​​ឃើញ​​ថា នៅ​ពេល​ដែល​សមត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​នាំ​ខ្លួន​លោក​ចៅ​សង្កាត់​បាក់​ខែង ទៅ​ជូន​ដល់​ដៃ​លោក​ចៅ​ក្រម​សើ​ុ​ប​សួរ បែរជា​បានតែ​​មួយ​ដង្ហើម​ច​ង្រឹ​ត គេ​ឱ្យ​​លោក​ចៅសង្កាត់​រូប​នោះ ចុះ​ពី​ជាន់​ទី​៤ នៃ​អគារ​សាលាដំបូង ដើរ​សំដៅ​យ៉ាង​លឿន​ឡើង​ជិះ​រថយន្ត​ទំនើប​ចេញ​ទៅ​វិញ​បាត់ ដោយ​មិន​រំខាន​ដល់​សមត្ថ​កិច្ច​ទៀត​ផង ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា លោក ប៊ុ​ន ធី ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក ឆែ​ សូ​នី ចៅសង្កាត់​បាក់​ខែង ដើម្បី​សាកសួរ​លើ​សំណុំរឿង​ក្លែងបន្លំ​ឯក​សាធារណៈ និង​លួច​លក់​អចលនវត្ថុ​អ្នក​ដ​ទៃ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ សីហា ២០១៧ ។

ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ យល់​ឃើញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ឆែ សូ​នី ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ចំនួន​៣​លើកមក​ហើយ ប៉ុន្តែ​ជន​ជាប់​ចោទ​នេះ មិន​បាន​ចូល​បង្ហាញខ្លួន​តាម​ការ​កំណត់​នោះ​ទេ ដោយ​មាន​ពាក្យសុំ​ពន្យា​រ​ពេល​រហូត ហើយ​ពាក្យសុំ​ពន្យា​រពេល​ ក៏​ពុំ​មាន​ហេតុផល​សមរម្យ​ដែរ ដែល​នាំ​ឲ្យ​នីតិវិធី​កាន់តែ​អូស​បន្លាយ ។

ដូច្នេះ ​ដើម្បី​ធានា​ដល់​ការ​សើ​ុ​ប​សួរ​ឱ្យ​បាន​ពេញលេញ គប្បី​សម្រេច​នាំ​ខ្លួន​ឈ្មោះ ឆែ សូ​នី មក​ចំពោះ​មុខ​ចៅក្រម​សើ​ុ​ប​សួរ ដើម្បី​បំភ្លឺ​ការ​ពិត ។ ក្រោយ​ពី​សាកសួរ​ចៅសង្កាត់​បាក់​ខែង​បាន​១​ដង្ហើម​ច​ង្រឹ​ត​ចប់​សព្វ​គ្រប់ លោក​ចៅក្រម ប៊ុ​ន ធី បាន​ព​ន្ល​យ​ឱ្យ​​ដឹង​ថា គាត់​​អាយុ​ច្រើន​ហើយ ឃុំ​គាត់​មិនកើត តែ​នីតិវិធី យើង​បាន​សួរ​គាត់​ចប់​ហើយ តែ​ដោយសារ​ហៅ​គាត់​ច្រើន​ដង​មិន​ចូល ទើប​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថ​កិច្ច​នាំ​ខ្លួន ។

អត្ថបទសរសេរ ដោយ