ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo នៅ​មិន​សុខ​បបួល Messi ឱ្យ​ចេញពី Barcelona ដើម្បី​…

5 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo របស់​ក្លិប​សេះបង្កង់ Juventus បាន​ស្នើ​ឱ្យ Lionel Messi ចាក​ចេញពី Barcelona…

ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo របស់​ក្លិប​សេះបង្កង់ Juventus បាន​ស្នើ​ឱ្យ
Lionel Messi ចាក​ចេញពី Barcelona មក​ចូលរួម​ក្លិប​ណាមួយ​ក្នុង​ក្របខ័ណ្ឌ​អុី​តា​លី
ស៊េរី​ A ដូច​ខ្លួន​ដែរ ។ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​បាន​ផ្លាស់​ពី​ក្លិប Real Madrid មក​ចូលរួម​ក្លិប Juventus ក្នុង​តម្លៃ​១០០​លាន​ផោន​ក្នុង​រដូវក្ដៅ​ឆ្នាំ​២០១៨ ​។

Ronaldo និង Messi ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​ក្នុង​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​អ្នក​ទាំង​២​បាន​ឈ្នះ​ពាន Ballon d’Or ម្នាក់​៥​ដង​ដូច​គ្នា មុន​ពេល Luka Modric ឈ្នះ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ។

អតីត​សមាជិក​ក្លិប​បិសាច​ក្រហម Man Utd វ័យ​៣៣​ឆ្នាំនិយាយ​ថា​៖«​ខ្ញុំ​ចង់ឱ្យ​គាត់​មក​អុី​តា​លី​នៅ​ថ្ងៃ​ណាមួយ ។ ខ្ញុំ​សង្ឃឹមថា គាត់​ទទួល​សំណើ​ដូច​ខ្ញុំ ប៉ុន្តែ​ប្រ​សិន​គាត់​រីករាយ​នៅ​ទីនោះ
(Barcelona) អីុ​ចឹ​ង​ខ្ញុំ​គោរព​រឿង​នោះ​»​ ។

Ronaldo បាន​ចំណាយពេល​៩​រដូវ​កាល​នៅ Real Madrid ក្រោយ​ផ្លាស់​ពី Man Utd ក្នុង​ឆ្នាំ​២០០៩ ខណៈ Messi ​កំពុង​លេង​ឱ្យ Barcelona ពេញ​មួយ​អាជីព​របស់​គេ ​។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា ​តើ​អ្នក​នឹក Messi ឬទេ? Ronaldo តប​ថា ​៖«​អត់​ទេ ប្រហែល​គាត់​ទៅ​វិញ​ទេ​ដែល​នឹក​ខ្ញុំ ។ ខ្ញុំ​បាន​លេង​នៅ​អង់គ្លេស​, អេ​ស្ប៉ា​ញ​, អុី​តា​លី​, ព័រ​ទុ​យ​ហ្គា​ល់ និង​សម្រាប់​ជម្រើសជាតិ​របស់ខ្ញុំ ខណៈ​គាត់​នៅ​តែ​អេ​ស្ប៉ា​ញ ។ ប្រហែល​គាត់​ត្រូវការ​ខ្ញុំ​ជាង ​។ សម្រាប់​ខ្ញុំ ជីវិត​ជា​ការ​ប្រឡងប្រជែង ខ្ញុំ​ចូល​ចិត្ត​វា ហើយ​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ឱ្យ​មនុស្ស​សប្បាយចិត្ត​ ។

គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ និង​ជា​មនុស្ស​ល្អ​ម្នាក់ ប៉ុន្តែ​ខ្ញុំ​មិន​នឹក​អ្វីមួយ​នៅ​ទីនោះ​ទេ ។ នេះ​ជា​ជីវិត​ថ្មី​របស់ខ្ញុំ​ហើយ​ខ្ញុំ​សប្បាយចិត្ត​។ ខ្ញុំ​ចាក​ចេញពី​តំបន់​សុខ​ស្រួល​របស់ខ្ញុំ​ហើយ​ជ្រើស​យក​ការ​ប្រឡងប្រជែង​នៅ Turin នេះ​។ គ្រប់យ៉ាង​ដំណើរការ​ល្អ​។ ខ្ញុំ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ខ្ញុំ​នៅ​តែ​ជា​កីឡាករ​ដ៏​មិន​គួរ​ឱ្យ​ជឿ​ម្នាក់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ