ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ចង់ឱ្យ​ Beyonce ​មានកូន

5 ឆ្នាំ មុន

ក្រុម​គ្រួសារ​របស់​លោក ​Jay-Z និង​ Beyonce តារាចម្រៀង​ដ៏​ល្បី និង​មាន​សេចក្ដីសុខ​បំផុត​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ចង់​ឃើញ​ពួក​គេ​មានកូន ប៉ុន្ដែ​មនុស្ស​ជំនិត​ម្នាក់​បង្ហើប​ឲ្យ​ដឹង​ថា ​អ្នក​ទាំង​២​នៅ​មិន​ទាន់​ចង់​មានកូន​ក្នុង​ពេលឆាប់​ៗ​នេះ​ទេ ។ Beyonce…

ក្រុម​គ្រួសារ​របស់​លោក ​Jay-Z និង​ Beyonce តារាចម្រៀង​ដ៏​ល្បី និង​មាន​សេចក្ដីសុខ​បំផុត​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ចង់​ឃើញ​ពួក​គេ​មានកូន ប៉ុន្ដែ​មនុស្ស​ជំនិត​ម្នាក់​បង្ហើប​ឲ្យ​ដឹង​ថា ​អ្នក​ទាំង​២​នៅ​មិន​ទាន់​ចង់​មានកូន​ក្នុង​ពេលឆាប់​ៗ​នេះ​ទេ ។

Beyonce និង​លោក ​Jay-Z បាន​ស្រឡាញ់​គ្នា​តាំងពី​ពួក​គេ​រួមការ​ងារ​ថត​អាល់​ប៊ុម​បទ​ចម្រៀង​មួយ និង​បាន​រៀប​ការ​នៅ​ឆ្នាំ​២០០៨ ដោយ​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​បាន​ដំណើរការ​យ៉ាង​រលូន ។

លុះដល់​ឆ្នាំ​២០១១​នាង Beyonce ក៏​មានកូន​ម្នាក់ ក្រោយមក​នៅ​ឆ្នាំ​២០១៧​ក៏​មានកូន​ភ្លោះ​ជាមួយ​លោក ​Jay-Z បច្ចុប្បន្ន​មាន​៣​នាក់ ។

តាម​ប្រភព​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​ទាំង​២​ចង់​មានកូន​ម្នាក់​ទៀត ប៉ុន្តែ​មិន​ប្រញាប់​ចង់បាន​ពេល​នេះ​ទេ ទៅ​ថ្ងៃ​អនាគត​នឹង​មាន​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ