ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​មើល​ក៏​ដឹង​ថា …​គួរ​ម្នីម្នា​រួសរាន់​ឲ្យ​ទាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​បំណង​ធ្វើ​ប្រហុក​ផ្អក ឬ​ត្រីឆ្អើរ គួរ​ម្នីម្នា​រួសរាន់​ឲ្យ​ទាន់​រដូវ ខណៈ​ត្រី​សម្រាប់​ធ្វើ​ប្រហុក និង​ផ្អក​នឹង​មាន​ច្រើន​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​បំណង​ធ្វើ​ប្រហុក​ផ្អក ឬ​ត្រីឆ្អើរ គួរ​ម្នីម្នា​រួសរាន់​ឲ្យ​ទាន់​រដូវ ខណៈ​ត្រី​សម្រាប់​ធ្វើ​ប្រហុក និង​ផ្អក​នឹង​មាន​ច្រើន​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ខាង​មុខ​នេះ ។

រដ្ឋបាល​ជលផល​ចេញ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៨​ថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៨-២០១៩​នេះ តាម​ការ​សង្កេត​លើ​កម្ពស់​ទឹក​បឹង​ទន្លេសាប និង​ទឹក​ដែល​ហូរ​ចេញ​នោះ គឺ​វា​នឹង​ធ្វើ​ឱ្យ​ទឹក​ក្នុង​បឹង​ទន្លេសាប​ស្រក​លឿន​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ។ លក្ខណ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​គន្លង​ដាយ នៅ​តាម​ដង​ទន្លេសាប​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​អាច​នេសាទ​ត្រី​បាន​ច្រើន​ចាប់ ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ​គ្មាន​ភ្លៀង​កក់ខែ​ទេ​នោះ ។

លោក អេ​ង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​មាន​ប្រសាសន៍ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ នេះ​ថា ការ​នេសាទ​ត្រី​សម្រាប់​ធ្វើ​ប្រហុក និង​ផ្អក​នឹង​ចាប់​បាន​ច្រើន​ចាប់ពី​ថ្ងៃ​ទី​១៤ ខែធ្នូ​ទៅ ដូច្នេះ​ព័ត៌មាន​នេះ​ចាត់ទុកជា​ការ​អញ្ជើញ​ប្រជា​នេសាទ និង​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ត្រូវការ​ទិញ​ត្រី​ទុក​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ​ជាដើម សូម​អញ្ជើញ​ទៅ​ទិញ​ឱ្យ​បាន​រួសរាន់​តាម​ពេលវេលា ។

លោក​បន្ត​ថា ក្នុង​ឆ្នាំ​២០១៨​នេះ ផល​ត្រី​ធម្មជាតិ​ដែល​រកបាន​ពី​ទន្លេ និង​សមុទ្រ​នៃ​ប្រទេស​កម្ពុជា អាច​ស្ថិត​នៅ​ក្នុង​៦០០​ពាន់​តោន គឺ​អាច​កើនឡើង​ប្រមាណ​តែ​១% ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ផល​នេសាទ​កម្ពុជា​ផ្នែក​វារីវប្បកម្ម​នឹង​កើនឡើង​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ